ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​នៅ​ក្រុង​បាងកក​ចេញ​ដីកាចាប់ខ្លួន​ជនបរទេស​ម្នាក់ ហើយ​សុំ​ជំនួយ​របស់​អាំង​ទែ​រ​ប៉ូ​ល

8 ឆ្នាំ មុន

ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១៩ សីហា បាន​ចេញ​ដីកាចាប់ខ្លួន​ជនបរទេស​ម្នាក់​សង្ស័យ​ជា​អ្នក​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​នៅ​ក្រុង​បាងកក បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​២២​នាក់ កាលពី​ថ្ងៃ​ទី​១៧ សីហា រួច​ចេញផ្សាយ​រូប​រ៉ូ​បូ​មួយ

ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១៩ សីហា បាន​ចេញ​ដីកាចាប់ខ្លួន​ជនបរទេស​ម្នាក់​សង្ស័យ​ជា​អ្នក​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​នៅ​ក្រុង​បាងកក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២២​នាក់ កាលពី​ថ្ងៃ​ទី​១៧ សីហា រួច​ចេញផ្សាយ​រូប​រ៉ូ​បូ​មួយ​របស់​ជនសង្ស័យ​នេះ ព្រមទាំង​សុំ​ជំនួយ​របស់​ប៉ូលិស​អន្តរជាតិ​អាំង​ទែ​រ​ប៉ូ​ល ។

យោង​តាម​ដីកា​នេះ​ចេញ​ដោយ​តុលាការ​ព្រហ្មទណ្ឌ​ក្រុង​បាងកក ជនបរទេស​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​សង្ស័យ​ជា​ឃាតករ​ចូលរួម​ដៃ​ជាមួយ​ពួក​ជន​អាក្រក់ ហើយ​ចូលរួម​ក្នុង​ការ​ផលិត​គ្រាប់បែក​ច្នៃ ។ ជន​នេះ​ជា​ជនបរទេស​ម្នាក់​មាឌ​ខ្ពស់ ស្បែក​ស ។

ប៉ូលិស​គូសបញ្ជាក់​ថា រូបគេ​ស្ថិត​ក្នុង​បណ្តាញ​មួយ និង​ថា មនុស្ស​២​នាក់​ទៀត​ដែល​ថត​បាន​ដោយ​កាមេរ៉ា​វី​ដេ​អូ​ត្រួតពិនិត្យ​មុន​ពេល​ផ្ទុះ ក៏​ជា​ជនសង្ស័យ​ជួ​ួ​យ​ដល់​អ្នក​ដាក់​គ្រាប់បែក​ដែរ ។

លើ​រូបភាព​រ៉ូ​បូ​ជនសង្ស័យ​ផ្សាយ​ដោយ​ប៉ូលិស​ថៃ បុរស​នេះ​មាន​វ័យក្មេង សក់​ពណ៌​ត្នោត ហើយ​ពាក់​វ៉ែនតា​មាន​ដង​ខ្មៅ​។
យោង​តាម​អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​ថៃ លោក​ប្រា​វុ​ធ ថា​វន​ស៊ី​រី ថា ជនសង្ស័យ​សំខាន់​ឮ​និយាយ​ភាសាបរទេស​មួយ តែ​ពុំ​មែន​ភាសា​អង់គ្លេស​ទេ ។ ជន​នេះ​និយាយ​ភាសា​ថៃ​មួយ​ឃ្លា ដែល​ជា​ទូទៅ​សំដៅលើ​តុង​របស់​ពួក​អ៊ិ​ស្លា​ម មាន​ដើម​កំណើត​នៅ​អាស៊ី​ខាងត្បូង អាស៊ី​កណ្តាល ឬ​ម​ជ្ឈឹ​ម​បូ​ពា ។

លោក​ប្រា​វុ​ធ បន្ត​ថា ជនសង្ស័យ​២​នាក់​ទៀត​ឃើញ​ក្នុង​រូបភាព​នៅ​ជិត​ជនសង្ស័យ​សំខាន់ ពេល​ដែល​គេ​ដាក់​ថង់​ស្ពាយ​របស់​គេ​លើ​បង់​មួយ ហាក់ដូចជា​ពួក​គេ​ចង់​លាក់​មុខ​ពី​ភ្នែក​របស់​មនុស្ស​ទាំងឡាយ ។

ប៉ូលិស​ពុំ​ច្បាស់​ដែរ ដែល​ជនសង្ស័យ​សំខាន់​ស្ថិត​នៅ​លើ​ដែនដី​ខ្លួន​នៅឡើយ រួច​នា​ថ្ងៃ​ទី​២០ សីហា បាន​ស្នើ​ជំនួយ​របស់​អាំង​ទែ​រ​ប៉ូ​ល​ឱ្យ​ជួយ​រក​ជនបរទេស​សង្ស័យ​នេះ ។ ឧត្តមសេនីយ៍​អា​ពី​ឆាត ស៊ូ​រី​បូ​ន​យ៉ា ប្រមុខ​កងឯកភាព​អាំង​ទែ​រ​ប៉ូ​ល​ប្រទេស​ថៃ ថ្លែងប្រាប់ AFP ថា លោក​ក៏​ពុំ​ដឹង​ដែរ តើ​ជនសង្ស័យ​នេះ​ចាក​ចេញពី​ដី​ថៃ​រួច​ហើយ ឬ​យ៉ាងណា ។ លោក​បន្ត​ថា ថៃ​នឹង​ស្នើ​ដល់​អាំង​ទែ​រ​ប៉ូ​ល​ឱ្យ​ជួយ​ផ្តល់​ព័ត៌មាន​បន្ថែម​នានា​លើ​អត្តសញ្ញាណ ប្រភព ឬ​បណ្តា​សកម្មភាព​របស់​ពួក​ជនសង្ស័យ ។

២​ថ្ងៃក្រោយ​ការ​វាយប្រហារ ដែល​ពុំ​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ ប៉ូលិស​ថៃ​ពុំ​អាច​កំណត់​អត្តសញ្ញាណ​បុរស​សង្ស័យ ដែល​ឃើញ​ក្នុង​កាមេរ៉ា​ត្រួតពិនិត្យ ។

របប​យោធា​ថៃ​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២០ សីហា ថា មិន​ច្បាស់​ដែល​ការ​វាយ​ប្រ​ហរ​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ទី​១៧ សីហា ជា​ស្នាដៃ​របស់​ភេរវកម្ម​អន្តរជាតិ ខណៈ​ជនបរទេស​ម្នាក់​នេះ​ជា​ជនសង្ស័យ​សំខាន់ ។

ក្នុង​សង្កថា​មួយ​តាម​ទូរទស្សន៍ វរសេនីយ៍ឯក វី​ន​ថៃ ស៊ូ​វ៉ា​រី អ្នកនាំពាក្យ​របស់​រដ្ឋាភិបាលយោធា និយាយ​ថា វា​មិន​ច្បាស់​ដែល​នេះ​ជា​ស្នាដៃ​របស់​ក្រុម​ភេរវកម្ម​អន្តរជាតិ​មួយ ។ លោក​បន្ត​ថា ជនជាតិ​ចិន​ពុំ​មែន​ជា​គោលដៅ​ដោយ​ផ្ទាល់​នៃ​ការ​វាយប្រហារ​ឡើយ ។

ក្នុង​ចំណោម​អ្នក​ស្លាប់ មាន​ជនបរទេស​១៣​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន ដែល​និយម​មក​កាន់​ព្រះ​វិហារ ERAWAN កន្លែង​វាយប្រហារ ។ ក្រៅពី​អ្នក​ស្លាប់​ក្នុង​ចំណោម​អ្នក​របួស​ជាង​១២០​នាក់ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២០ សីហា ៦៧​នាក់ ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅឡើយ ក្នុង​នោះ​១២​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ។

ចំណែក​ប្រមុខ​ប៉ូលិស​ថៃ លោក SOMYOT POOMPANMOUNG និយាយ​ថា មនុស្ស​ជាង​១០​នាក់​ចូលរួម​ក្នុង​ការ​វាយប្រហារ​នេះ ។ លោក​បញ្ជាក់​ថា ការ​វាយប្រហារ​ត្រូវ​បាន​រៀបចំ​ដោយ​ក្រុម​នានា ហើយ​ការ​រៀបចំ​ប្រហែល​ប្រើ​ពេល​ជាង​១​ខែ ។ លោក​លើក​ឡើង​ពី​អ្នក​រួមគំនិត​ដែល​មាន​វត្ត​មាននៅ​កន្លែង​វាយប្រហារ​គឺ​មាន​ពួក​អ្នក​មើលផ្លូវ ពួក​អ្នក​រៀបចំ​គ្រាប់បែក និង​ពួក​អ្នក​ដែល​ជួយ តើ​ត្រូវ​គេចខ្លួន​បែប​ណា ៕