ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិបបាត់ប្រាណ ការលេងកីឡា ឬការហាត់ប្រាណ ដែលប្រមូលផ្តុំ ត្រូវផ្អាកជាបណ្តោះអាសន្ន!

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដោយសារស្ថានភាពនៃការចម្លងក្នុង​សហគមន៍ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ មានលក្ខណៈធំជាង និងស៊ាំញ៉ាំ​ជាងព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា និងដើម្បីចៀសវាង​ការរីករាលដាល​ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន…

ភ្នំពេញ៖ ដោយសារស្ថានភាពនៃការចម្លងក្នុង​សហគមន៍ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ មានលក្ខណៈធំជាង និងស៊ាំញ៉ាំ​ជាងព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា និងដើម្បីចៀសវាង​ការរីករាលដាល​ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើផ្អាកា​ដំណើរការអាជីវកម្ម​ក្លិបហាត់ប្រាណ និងផ្អាកការលេងកីឡា​ ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈ​ប្រមូលផ្តុំ​នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៤ ខេកុម្ភៈ ឆ្នាំ២០២១ តទៅ រហូតដល់មានការជូន​ដំណឹងជាថ្មី លើកលែង​តែការប្រកួតកីឡា ដែលមានការចាក់ផ្សាយ​តាមទូរទស្សន៍​។

ការស្នើនេះ ត្រូវបាន​លោកហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិត​ជូន​អភិបាលរាជធានីភ្នំពេញ អភិបាលខេត្តកណ្តាល និងអភិបាលខេត្តព្រះសីហនុ តាមលិខិតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១​។

សូមបញ្ជាក់ថា ក្រោយផ្ទុះព្រឹត្តិការណ៍ឆ្លងកូវីដក្នុងសហគមន៍ ថ្ងៃ២០កុម្ភៈ ​ក្រសួង​ទេសចរណ៍ បានប្រកាសបិទ​ក្លិបកម្សាន្ត KTV ​មិនថា នៅភ្នំពេញ ឬ​នៅ​ខេត្ត​កណ្តាល​ទេ គឺបិទនៅទូទាំងប្រទេស។ រីឯ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ក៏បានប្រកាសបិទ​សារមន្ទីរ រោងសម្តែងសិល្បៈ និងរោងភាពយន្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ១៩​ នាពេលនេះ។ សាលាបង្រៀនវិជ្ជាជីវៈ រួមទាំង​សាលាបង្រៀន​ទេសចរណ៍ ក៏ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នផងដែរ៕​