ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទសាលារៀន ២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុក​ស្ទឹងហាវ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលារៀនទាំងអស់ នៅក្រុងព្រះសីហនុ និងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រយៈពេល ២សប្តាហ៍…

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលារៀនទាំងអស់ នៅក្រុងព្រះសីហនុ និងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈនេះតទៅ​​។ មូលហេតុ ដើម្បីចៀសវាង​ការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងកុំ​ឲ្យរីករាលដាលចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។

ក្រសួងអប់រំ ក៏បានប្រកាស​ឲ្យសាលារៀនទាំងអស់ ត្រូវបន្តដំណើរ​ការ​បង្រៀន និងរៀន តាមប្រព័ន្ធ​អេឡិចត្រូនិច។​

ការបិទសាលារៀន​នេះ បានធ្វើឡើង ក្រោយពីរកឃើញស្ត្រីជនជាតិចិន​ ២នាក់ បានឆ្លងជំងឺកូវីដ១៩។ សណ្ឋាគារ ៤កន្លែង និងអគារស្នាក់នៅរួមរបស់ជនជាតិ ១កន្លែង នៅក្រុងព្រះសីហនុ ត្រូវបានបិទជាបណ្តោះអាសន្ន​។

នៅភ្នំពេញ និងខេត្តកណ្តាល ដោយសារតែព្រឹត្តិការណ៍ឆ្លងកូវីដក្នុងសហគមន៍ថ្ងៃ​២០កុម្ភៈ ក្រសួងអប់រំ ក៏បានសម្រេចកាលពីថ្ងៃទី២២​ ខែ​កុម្ភៈ ឆ្នាំ២០២១ ផ្អាកដំណើរការសាលារៀនទាំងអស់ រយៈពេល ២សប្តាហ៍ ផងដែរ៕