ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ភ្លើតភ្លើន បើ​មិន​ចង់​អន្តរាយ កុំ​ទាន់​ចង់​សប្បាយ​ បើ​យើង​មិន​ទាន់​មានបាន !

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ម្នាក់​បាន​លើក​ឡើង​ថា ប្រសិនជា​អ្នក​មានបាន​បន្តិចបន្តួច នោះ​កុំ​ទាន់​អាល់​ភ្លើតភ្លើន ឱ្យ​សោះ ​! ព្រោះ​ការ​ភ្លើតភ្លើន​នេះ​អាច​ត្រឹម​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​វេទនា​គឺ​នឹង​មាន​រយៈពេល​វែង ​។…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ម្នាក់​បាន​លើក​ឡើង​ថា ប្រសិនជា​អ្នក​មានបាន​បន្តិចបន្តួច នោះ​កុំ​ទាន់​អាល់​ភ្លើតភ្លើន ឱ្យ​សោះ ​! ព្រោះ​ការ​ភ្លើតភ្លើន​នេះ​អាច​ត្រឹម​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​វេទនា​គឺ​នឹង​មាន​រយៈពេល​វែង ​។

ពាក្យ​ថាភ្លើតភ្លើននេះ លោកគ្រូ អួន សា​រ៉ាត់ ជា​អ្នក​បណ្តុះបណ្តាល​ម្នាក់​នៅ​ក្នុង​ក្លិប​អ្នកជំនួញ​ឆ្លាត បាន​បកស្រាយ​ដូចនេះ​ថា «​ភ្លេចខ្លួន​នេះ​គឺ​សតិ គឺ​អារម្មណ៍​ចេញពី​ខ្លួន ហើយ​វា​ក៏​ចាប់ផ្តើម​ឈ្លក់​វង្វេង​ពុល ស្រវឹង​ទៅ​លើ​រឿង​សប្បាយ​ៗ​រីករាយ​ៗ ហ៊ឺរ​ហារ​ៗ ហើយ​ទីបំផុត​អ្នកខ្លះ​ក៏​ត្រូវ​យំ ​! ដោយសារ​ភ្លើតភ្លើន​ភ្លេចខ្លួន​ ។ អ្នកខ្លះ​សប្បាយ​ភ្លើតភ្លើន បាន​លុយ​បន្តិចបន្តួច​មក ចាប់ផ្តើម​ដើរ​លេង គិតតែ​ពី​រឿង​ដើរ​លេង មាន​លុយ​នៅផ្ទះ​មិន​ស្ងៀម ខ្លះ​ទៀត​ភ្លើតភ្លើន​បាន​លុយ​តិចតួច​តាំង​ដើរ​ប្រមែរ​ប្រមូល​មិត្ត​ភ័​ក្ត​ប៊​ន​ភើ​ន មក​ស៊ីផឹក​ប្រូ​ប្រាច អ្នកខ្លះ​ទៀត​ភ្លើតភ្លើន​តែ​រឿង​ដើរ​ផ្សារ សម្ភារៈ​និយម​ទិញ​យ៉ាង​ពេញទំហឹង ទិញ​ម៉ា​ចាស់ដៃ ទិញ​មិន​ខ្ជី​ខ្វល់ខ្វាយ​ថា​ទៅ​ថ្ងៃក្រោយ​ទៅ នឹង​វិនាស​យ៉ាងណា​នោះ​ទេ​» ​។

លោកគ្រូ បន្ត​ថា អ្នកខ្លះ​ទៀត​ភ្លើតភ្លើន​ទិញ​បំណុល កាលដែល​ប្រាក់​ចំណូល​នៅ​តិច​ដូច​មិនសូវ​អី​ទេ ដល់​ប្រាក់​ចំណូល​កើនឡើង​តែ​បន្តិច ចាប់ផ្តើម​ប្រហើ​ន​ភ្លើតភ្លើន​ទិញ​បំណុល បង់​រំលស់​នេះ​បង់​រំលស់​នោះ ឬ​បង់​ផ្តាច់​នេះ​បង់​ផ្តាច់​នោះ សុទ្ធសឹងតែ​ជា​របស់​មិន​បាន​រក​ចំណូល​បន្ថែម គិតតែ​បន្ថែម​ចំណាយ ហើយ​ការ​ភ្លើតភ្លើន​ទាំងអស់​នឹង​ហើយ​គឺជា​ការ​ត្រួសត្រាយ​ផ្លូវ​ឱ្យទៅ​រក​សេចក្តី​វិនាស ទៅ​រក​សេចក្តី​អន្តរាយ និង​ទៅ​រក​រណ្តៅ​ ។

ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់ លោកគ្រូ បាន​ណែនាំ​ថា នៅ​ពេល​ដែល​យើង​រកបាន​ប្រាក់​បន្តិចបន្តួច​នឹង នោះ​គឺជា​រឿង​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​ក្នុង​ការ​ចំណាយ យើង​គួរតែ​សន្សំ​លុយកាក់​ដែល​បាន​មក​នោះ​ទុក​វិនិយោគ ទុក​រកស៊ី ឬ​យក​លុយ​ទៅ​បង្កើត​ប្រភព​ប្រាក់​ចំណូល​បន្ថែម ឱ្យ​បាន​កាន់តែ​ច្រើន​បំផុត ដើម្បី​ធានា​បាន​នូវ​ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ ក្នុង​រយៈពេល​ណាមួយ​ដែល​យើង​មិន​អាច​ធ្វើការ​ងារ​បាន ឬ​ពេល​ដែល​យើង​អវត្តមាន​ពី​ការងារ ឬ​ក៏​ចូល​និវត្តន៍​ជាដើម​នឹង អ​ញ្ចឹ​ង​យើង​ត្រូវ​សង្វាត​សាងសង់​ចំណូល​មួយ​ដែល​មាន​ស្ថេ​រ​ភាព​នេះ មាន​ន័យ​ថា​មិន​គួរ​គិតតែ​ពី​បច្ចុប្បន្ន​ទេ​តែ​ត្រូវ​គិតដល់​អនាគត​វែង​ឆ្ងាយ​ ។

លោកគ្រូ​បន្ថែម​ថា ៖ «​អ្នកខ្លះ​មាន​ហើយ​ប៉ុន្តែ​បែរជា​ត្រឡប់​ទៅ​ជា​ក្រ​វិញ​ក៏​មាន នោះ​ក៏​ព្រោះតែ​ការ​ភ្លើតភ្លើន​នេះឯង រីឯ​អ្នកខ្លះ​ក្រ​ទេ​ក៏​អាច​ទៅ​ជា​អ្នក​មានបាន​ដែរ​នោះ​ក៏​ព្រោះថា​គាត់​មិន​បាន​ភ្លើតភ្លើន គាត់​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្មេង​ៗ​ខ្លះ​ដែល​គាត់​មាន​ទស្សនៈ​ថា “​សប្បាយ​ទាន់​ខ្លួន​នៅ​ក្មេង ចាស់​ព្រេង​ទៅ​លែង​សប្បាយ​កើត​ហើយ​” ទស្សនៈ​បែប​នេះ គឺជា​ទស្សនៈ​មួយ​យល់​ច្រ​លំ យល់​ខុស គិត​ខុស ហើយ​ការ​គិត​ខុស​នេះ​គឺជា​ការ​គិត​ខុស​មួយ​ធ្ងន់​ណាស់ គឺ​វា​អាច​ធ្វើ​ឱ្យ​ខូចអនាគត​តែ​ម្តង ​។ ជា​ការ​ពិត​ណាស់ មិនមែន​យើង​សប្បាយ​ឱ្យទាន់​ខ្លួន​នៅ​ក្មេង​នោះ​ទេ គឺ​យើង​ត្រូវ​សប្បាយ​ទាំង​វ័យ​កណ្តាល និង​នៅ​ពេល​ដែល​យើង​ចាស់​ទៅ ហើយ​ការ​សប្បាយ​នោះ​ទៀត​សោត​គឺ​ត្រូវ​សប្បាយ​ដោយ​ការ​ឆ្លាត​វៃ ប្រកបដោយ​ការ​យល់​ដឹង កុំ​សប្បាយ​ទាំង​ល្ងិ​ត​ល្ងង់ ល្ងី​ល្ញើ​រ​»​ ។

លោកគ្រូ​ថា នៅ​ក្មេង​អ្វី​ដែល​យើង​ត្រូវ​ផ្តោត​សំខាន់​នោះ​ គឺ​ការ​សិក្សា​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង​ផ្សេង​ៗ ដើម្បី​កសាង​សមត្ថភាព ដើម្បី​ជា​គ្រឹះ​ទៅ​ថ្ងៃ​មុខ និង​ការ​រៀន​អប់រំ​ចរិយា​មាយា​ទ ឱ្យ​បាន​ល្អ​ត្រឹមត្រូវ​កុំឱ្យ​ក្លាយជា​ជន​ចោរ​ម្សៀត​ដែល​ញ្ញាត្ត គេ​ខ្លាច​នឹង​រាប់អាន​។ ការ​ប្រតិបត្តិ​ខ្លួន​នេះ​គឺ​ត្រូវធ្វើ​ទាន់​ខ្លួន​នៅ​ក្មេង មិនមែន​សប្បាយ​ហ៉ឺ​រ​ហារ​ដើរ​លេង​ពារ​លា ទាន់​ខ្លួន​នៅ​ក្មេង​នោះ​ទេ ​៕

អត្ថបទសរសេរ ដោយ