ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ដឹងអត់​? ដាំដើម​ក្រូចឆ្មា​ទទួល​បាន​ចំណូល​​​មកវិញប៉ុន្មានដែរ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​​គ្រួសារ​មួយ​រស់នៅភូមិ​ទឹក​ចេញ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស បាន​ប្រកប​របរធ្វើ​ចំការ​ដាំ​ដំណាំ​ច្រើន​ប្រភេទ ធ្វើ​ឱ្យ​កំរិតជីវភាព​បាន​សមរម្យ ដោយ​ក្នុង​នោះ ក្រូចឆ្មា​ដែល​ទើប​ហុច​ផល​ចុង​ក្រោយ បាន​ផល​គួរ​ជាទី​គាប់ចិត្ត…

ខេត្តកំពង់ឆ្នាំង ៖ ​​គ្រួសារ​មួយ​រស់នៅភូមិ​ទឹក​ចេញ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស បាន​ប្រកប​របរធ្វើ​ចំការ​ដាំ​ដំណាំ​ច្រើន​ប្រភេទ ធ្វើ​ឱ្យ​កំរិតជីវភាព​បាន​សមរម្យ ដោយ​ក្នុង​នោះ ក្រូចឆ្មា​ដែល​ទើប​ហុច​ផល​ចុង​ក្រោយ បាន​ផល​គួរ​ជាទី​គាប់ចិត្ត និង​ជា​ដំណាំ​យូរ​អង្វែង មិន​ដូច​ដំណាំ​ផ្សេង​ៗ​ទៀត​។

លោក ទ្រី គា ជា​កសិករ​បានឱ្យ​ដឹង​ថា លោក​បាន​ដាំដំណាំ​ច្រើន​ប្រភេទ មាន​ដូច​ជា ចេក ល្ហុង ត្រឡាច ននោង ស្លឹកគ្រៃ ជាដើម ដោយ​ដំណាំ​ទាំងនោះ វា​ហុច​ផល​ក្នុង​រយៈពេល​ខ្លី ។ ដោយឡែក​សម្រាប់​ដើម​ក្រូចឆ្មា គាត់​បាន​ដាំ​រយៈពេល​៦​ឆ្នាំ​ហើយ ទើបនឹង​ប្រមូល​ផល នៅ​ឆ្នាំ​ទី​៦​នេះ ។​មូលហេតុ​យឺត​យូរ​ក្នុង​ការ​ទ​ទួល​ផល មក​ពី​គាត់​ដាំ​កូន មិន​ដាំ​មែក​ផ្សាំ​ដែល​ទទួលផល​លឿន តែ​ឆាប់​ងាប់​ដើម​វិញ ។

កសិករ​រូប​នោះ​បាន​បន្ត​ថា​ ផ្ទៃដី​ចំការ​គាត់​មាន​ទំហំ១​ហិ​កតា​៨០​អា ដោយ​ក្នុង​នោះ ​គាត់​បាន​ដាក់​ដាំ​ដើម​ក្រូចឆ្មាចំនួន​៣០០​ដើម លើ​ផ្ទៃ​កន្លះ​ហិ​កតា ។​ សម្រាប់​ឆ្នាំ​ទី​៦ គាត់​អាច​បេះ​ក្រូចឆ្មា បាន​ពី​៤០០​ទៅ​៤៥០​គីឡូ ក្នុង​មួយ​ខែ​ៗ ដែល​តម្លៃ​ទីផ្សារ ក្នុង​មួយ​គីឡូ​លក់​បាន​ថ្លៃ​ពី​៤០០០រៀល គឺ​ស្មើ​ជាង​១​លាន​រៀល ។​ប្រាក់​ចំណូល​នេះ​បាន​យក​ទៅ​ចំណាយ​ទិញ​ប្រេង​បូមទឹក ទិញ​ជី និង​សល់​ប៉ុន្មាន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ បាន​សមរម្យ​មួយ​កំរិត​ដែរ ។

យ៉ាងនេះ​ក្តី កសិករ​រូប​នោះ បាន​ត្អូញ​តែ​ពី​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​លំបាក និងខ្វះខាត​អគ្គិស​នី​ប្រើ​ប្រាស់ ព្រោះ​ជាទី​ជនបទ​ដាច់​ស្រ​យាល ។ លោក​សុំ​ស្នើ​ដល់​អាជ្ញាធរ​ភូមិ​ឃុំ ជួយ​អភិវឌ្ឍន៍​តំបន់​នោះ​ឱ្យ​មានការ​រីក​ផ្លូវថ្នល់ និងអគ្គិស​នី​ផងដែរ​។

សូម​បញ្ជាក់​ដែរ​ថា​៖ ភូមិ​ទឹក​ចេញ ជា​ភូមិ​មួយ​នៅ​ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល មិន​ទាន់​មានការ​អភិវឌ្ឍន៍ ផ្លូវ និង​អគ្គិស​នី​នៅឡើយ​នោះ​ទេ គឺជា​ភូមិ​មួយ​ជាប់​នឹង ភូមិ​អម​លាំង ខេត្តកំពង់ស្ពឺ​​ ។


អត្ថបទសរសេរ ដោយ