ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ឆ្នាំ២០២០ សម្រេច​បាន​ជាង៨​ពាន់​លាន​ដុល្លារ ទោះរារាំង​ពី​កូ​វី​ដ​-១៩ ក៏ដោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបី​មានការ​ប្រឈម​ជាមួយនឹង​វិបត្តិ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ ១៩ ក្តី តែ​ការ ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​ ក៏​សម្រេច​បាន​នូវ​លទ្ធផល​ប្រសើរ ក្នុង​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ទោះបី​មានការ​ប្រឈម​ជាមួយនឹង​វិបត្តិ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ ១៩ ក្តី តែ​ការ ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​ ក៏​សម្រេច​បាន​នូវ​លទ្ធផល​ប្រសើរ ក្នុង​ឆ្នាំ ២០២០​កន្លង​ទៅ នេះ ។ ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​ថា ក្នុង ឆ្នាំ ២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ប្រទេស​ទាំង​សម្រេច​បាន​ជាង ៨​ពាន់​លាន​ដុល្លារ​ផង ដែរ ។

តាម​របាយការណ៍​ដដែល​នេះ​បាន​បង្ហាញ​ពី​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន មាន​ទំហំ​ប្រមាណ ១,០៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​ប្រមាណ​ជាង ៨​ភាគរយ​ផង ដែរ​ធៀប​នឹង​ឆ្នាំ ២០១៩ ។ ចំណែក​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញ សម្រេច​បាន​ទំហំ ប្រមាណ​ជាង ៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ធៀប​នឹង​ឆ្នាំ ២០១៩ មានការ​ធ្លាក់​ចុះ​ប្រមាណ ១០ ភាគរយ ដោយសារ​តែ​អំឡុង​ពេល​ផ្ទុះ​កូ​វី​ដ ១៩ ប្រទេស​ចិន​បាន​ផ្អាក​ការ​ផ្គត់ផ្គង់​មក​កម្ពុជា មួយ​រយៈ ជា​ពិសេស​សម្ភារៈ​សម្រាប់​បម្រើ​ដល់​ខ្សែ​ច្រ​វ៉ា​ក់​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ​នៅ កម្ពុជា ។

សូម​រំឭក​ថា ប្រទេស​ទាំង​ពីរ បាន​សម្រេច​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រួច ហើយ​កាលពី​ចុងឆ្នាំ ២០២០ កន្លង​ទៅ​នេះ ដែល​នឹង​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រ​ទេ ស​កម្ពុជា និង​ចិន មាន​កំណើន​ឡើង​បន្ថែម​ទៀត ជា​ពិសេស​កម្ពុជា​នឹង​អាច​ទាក់ទាញ​វិ​និ​យោ គិ​ន​ចិន​មក​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​ទៀត ទៅ​តាម​វិស័យ​ដែល​មាន​អាទិភាព និង​សក្ដា​នុ​ពល ។

ឯកឧត្តម​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា កិច្ច
ព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន រំពឹង​ថា នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ ២០២១ នេះ​បន្ទាប់​ពី​សភា​ទាំង​ពីរ​របស់​កម្ពុជា​អនុម័ត​រួច​ហើយ​ហើយ​ដាក់​ថ្វាយ​ករុណា​ព្រះ មហាក្សត្រ​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដាក់​ចូល​ជា​ធរមាន ។ លោក​បន្ត​ថា កិច្ចព្រមព្រៀង​នេះ​នឹង ជួយ​កម្ពុជា​ទទួល​បាន​វិនិយោគ​បន្ថែម​ពី​ប្រទេស​ចិន និង​អាច​ឱ្យ​កម្ពុជា​នាំ​ទំនិញ និង​ផលិត​ផ ល​ជា​ច្រើន​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដែល​ជាទី​ផ្សារ​ធំ​មួយ​នៅ​លើ​ពិភពលោក ហើយ​ក៏​នឹង ជួយ​ជំរុញ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​កាន់តែ​ច្រើន​ផង​ដែរ ។

ឯកឧត្តម​បន្ត​ថា ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន កម្ពុជា​ក៏​បាន បញ្ចប់​នូវ​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កូរ៉េ និង​កិច្ច​ព្រៀង​ព្រម​ភាព ជា​ដៃគូរ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ RCEP ផង​ដែរ ។​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង នេះ សុទ្ធតែ​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​កម្ពុជា ហើយ​មុន​នឹង​កម្ពុជា​សម្រេច​បង្កើត​កិច្ច​ព្រម ព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ទ្វេភាគី និង​ពហុភាគី គឺ​បាន​គិតគូរ​ល្អិន​ល្អន់ និង​ម៉ត់ចត់ ថា​តើ កម្ពុជា​ចំណេញ​អ្វីខ្លះ ទទួល​បាន​ប្រយោជន៍​អ្វីខ្លះ ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ