ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​​តា​នាំ​ចៅ​ស្រី​ទៅ​ដេក លុះ​ភ្ញាក់​ឡើង​ឃើញ​នាង​​អណ្តែត​ក្នុង​ទឹកស្រះ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​សេចក្តី​រាយ​ការណ៍៍​បាន​​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​​២និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ មាន​ករណី​ក្មេង​ស្រីម្នាក់​​លង់ទឹក​ស្រះ បណ្តាល​ឱ្យ​បាត់បង់ជីវិត​ នៅ​ចំណុច​វាលស្រែ (​តា​អន​)…

ខេត្តបន្ទាយមានជ័យ ៖ ​សេចក្តី​រាយ​ការណ៍៍​បាន​​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​​២និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ មាន​ករណី​ក្មេង​ស្រីម្នាក់​​លង់ទឹក​ស្រះ បណ្តាល​ឱ្យ​បាត់បង់ជីវិត​ នៅ​ចំណុច​វាលស្រែ (​តា​អន​) ស្ថិត​ក្នុងភូមិ​ទឹក ថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័ យ ។

​ក្មេងស្រី​​​រងគ្រោះ​ឈ្មោះ សុភា ល​ក្ខិ​ណា អាយុ១​ខួប​១​ខែ មានជីដូន​ឈ្មោះ លិញ ចំណាន អាយុ​៤៣​ឆ្នាំ និ​ង​ជី​តា​ឈ្មោះ ហ៊ា​ង លួ​ត អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំកើតហេតុ​ខាងលើ ។​​

សមត្ត​កិច្ច​ឲ្យ​ដឹង​ថា ​ជីដូន ​និងជីតា​បាន​យក​ចៅស្រី​ម្នាក់​​ខាងលើ​ទៅ​រស់នៅ​ជាមួយ លុះ​នៅ​ពេល​រសៀល​ថ្ងៃ​​កើតហេតុ​ខាងលើ ​ពួកគាត់​បាន​ដាក់​ឲ្យ​ចៅ​ចួ​ល​ដេក ហើយ​ពួក​គាត់​ទាំង​ពីរ​នាក់​ក៏​ដេក​លង់លក់ផង​​ដែរ ។ លុះ​ពេល​ភ្ញាក់​ឡើង​ស្រាប់តែ​បាត់​ចៅ មិ​ន​ឃើញ​ដេក​នៅ​ជាមួយ​ពួកគាត់នោះទេ ។​​

តាមប្រភព​​​ដដែល​បាន​បន្ត​ថា​ ពេល​នោះ​​ពួកគាត់​ក៏​​នាំ​គ្នា​ដើរ​រក​មើល ស្រាប់តែ​​ប្រទះ​ឃើញ​ចៅ​ស្រី​អណ្តែត​ក្នុង​ទឹកស្រះ​នៅ​មុខ​ផ្ទះ ​​ហើយ​​ពួក​គាត់​បាន​ស្រង់​ចៅ​យក​​​ទៅ​​សង្គ្រោះ​ដែរ ​​ប៉ុន្តែ​​មិន​​អាច​ជួយ​បានឡើយ​ ព្រោះ​ចៅស្រី​​បានបាត់បង់​ជីវិត​ទៅ​ហើយ ​ដោយពួកគាត់ទាំង២នាក់​​បានត្រឹមតែ​ស្រក់​​ទឹកភ្នែក​ទ្រហោយំ​អាណិត​ចៅ​ស្រី​តែ​ប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ ​សមត្ថកិច្ចបានចុះមកពិនិត្យកន្លែងកើតហេតុ និង​ស.ពក្មេងស្រីរងគ្រោះ រួចប្រគល់​ជូនជីដូនជីតាដើម្បី​រៀបចំធ្វើបុណ្យ​តាមប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ