ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ចាញ់កម្លាំង​​ដុល្លារ​សាំង​ហ្គា​ពួរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​អ្នក​និយម​ចាយប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ សូម​មក​ដឹង​ពី​ហាង ឆេងធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤…

រាជធានី​ភ្នំពេញ ៖ សម្រាប់​អ្នក​និយម​ចាយប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ សូម​មក​ដឹង​ពី​ហាង ឆេងធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ​បានឱ្យ​ដឹង​ថា ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៨៦ រៀល និង​លក់ ចេញ​ចេញ​រហូត​ដល់ ៣១១៧ រៀល​ឯណោះ ខណៈ​ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹម តែ ៣០៨០ រៀល ហើយ​លក់​ចេញ​តែ ៣១១១ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រា​ល់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត គឺ ១​ដុល្លារ អា​មេ​រិ​ក ស្មើនឹង ៤០៧១ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៤៨ រៀល លក់​ចេញ ៤៩៩៧ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣២២៣ រៀល លក់​ចេញ ៣២៥៥ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ១​យន់​ចិន ទិញ​ចូល ៦៣០ រៀល លក់​ចេញ ៦៣៦ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៨៦៦ រៀល លក់​ចេញ ៣៩០៥ រៀល ខណៈ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៧ រៀល លក់​ចេញ ៣៧១ រៀល ។ ដោយឡែក ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់ ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ