ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ទុះ​សហគមន៍​បង្ខំ​ក្រុមហ៊ុន​ឱ្យ​កែទម្រង់ !

3 ឆ្នាំ មុន
  • ភ្នំពេញ

ភាគទី ៩ ៖ ខ្ញុំ​បាន​ជម្រាប​ហើយ​អំពី​ផលប្រយោជន៍​នៃ​ការ​ធ្វើ​ការងារ​ពី​ចម្ងាយ​ដែល​ក្រុមការងា​រវេ​ប​សាយ​សុខភាព health.com.kh បាន​អនុវត្តន៍ ​។ នៅ​ពេល​ដែល​ខ្ញុំ​មានគំនិត​អោយធ្វើការពីចម្ងាយ ខ្ញុំ​គិត​ចេញពី​ការ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​ជួលកន្លែងធ្វើ​ការងារទៅ​លើ​ការ​បង់លុយ​ភ្លើង លុយ​ទឹក…

ភាគទី ៩ ៖ ខ្ញុំ​បាន​ជម្រាប​ហើយ​អំពី​ផលប្រយោជន៍​នៃ​ការ​ធ្វើ​ការងារ​ពី​ចម្ងាយ​ដែល​ក្រុមការងា​រវេ​ប​សាយ​សុខភាព health.com.kh បាន​អនុវត្តន៍ ​។ នៅ​ពេល​ដែល​ខ្ញុំ​មានគំនិត​អោយធ្វើការពីចម្ងាយ ខ្ញុំ​គិត​ចេញពី​ការ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​ជួលកន្លែងធ្វើ​ការងារទៅ​លើ​ការ​បង់លុយ​ភ្លើង លុយ​ទឹក និងការ​ចំណាយ​ផ្សេងទៀត​នៅ​កន្លែង​ការងារ​ ។

ប៉ុន្តែ​ការ​ផ្ទុះ​ឡើង​នៃ​ការ​រាតត្បាត​មេរោគ​កូ​វី​ដ ​១៩​ និង​ការ​ផ្ទុះ​សហគមន៍​នៅ​កម្ពុជា​នៅ​ពេល​នេះបាន​ប្រាប់​យើង​ថា ​ក្រុមហ៊ុន​នានា​ត្រូវធ្វើ​កំណែទម្រង់របៀប​ធ្វើ​ការងាររបស់ បុគ្គលិក​ដោយ​អនុញ្ញាត​អោយ​ពួក​គេ​ធ្វើការ​ពី​ចម្ងាយ​ក្នុង​ករណី​ដែល​មិន​អាច​បំពេញការងារ​បាន​នៅ​កន្លែងធ្វើការ​ដោយសារ​ការ​រាតត្បាត​ជំងឺ​ ឬ​ក៏​បញ្ហា​ផ្សេង​ទៀត​ដែល​យើង​មិនដឹង​ជា​មុន​ ។

ការ​ធ្វើការ​ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​កន្លែងធ្វើការ​ប្រហែលជា​នឹង​មិន​អាច​ធ្វើ​បានជាប់​រហូត​ដូច​មុន​ទេ ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​ ។ បច្ចុប្បន្នទាំង​ស្ថាប័នរដ្ឋ​ និងស្ថាប័នឯកជន​បាន​យល់​ច្បាស់​ពី​ភាព​ចាំបាច់​នៃ​ការ​ធ្វើ​ការងារ​ពី​ចម្ងាយ​ឬ​ក៏​តាម​អន​ឡាញ ​។ ដូច្នេះការ​បង្រៀន​បុគ្គលិក​អោយ​ចេះ​ធ្វើ​ការងារ​ប្រកបដោយការ​ទទួលខុស​ត្រូវ​ គឺ​មានការ​ចាំបាច់​ណាស់​ដើម្បី​អោយ​ពួក​គេ​មាន​សេរីភាព​ការងារ​ដោយ​អាច​ធ្វើការ​ពី​ចម្ងាយ​បាន ​។ បើសិនជា​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​នានា​មិន​មាន​ផែនការ​ច្បាស់លាស់ក្នុង​ការអនុញ្ញាត​អោយ​បុគ្គលិក​ធ្វើ​ការងារ​ពី​ចម្ងាយ​ទេ​នោះ គេ​នឹង​ខាត​ប្រយោជន៍ការងារដូច​ពេល​នេះ​ ។

អ្នក​វិទ្យាសាស្ត្រ​យល់​ថា ​ការ​រាតត្បាត​នៃ​ជំងឺ​នឹង​អាច​កើត​មាន​ទៀត​នៅ​ពេល​អនាគត ដោយ​តម្រូវ​អោយ​មនុស្សលោក​ត្រូវ​ត្រៀម​សម្រាប់​ហេតុការណ៍​អាក្រក់​នោះ​ជា​មុន ​។ សៀវភៅដែល​មាន​ចំណងជើង​ថា ធ្វើការ​ជាមួយ​គ្នា នៅ​កន្លែង​ណា​ក៏​បាន ឬ​ភាសា​អង់គ្លេស Work Together Anywhere បាន​សរសេរ​ថា មុន​ពេល​ផ្លាស់​ប្តូរមក​រក​ការងារ​ពី​ចម្ងាយ ដំបូង​យើង​ត្រូវ​ពិនិត្យ​មើល​ថា​ តើ​ពួក​គេ​មាន​សមត្ថភាពធ្វើ​ទំនាក់ទំនង​ពី​ចម្ងាយ​ប្រក​ដោយ​ប្រ​សិ​ទ្ឋ​ភាព​ដែរ​ ឬ ទេ ? តើ​ពួក​គេ​មាន​សីលធម៌ការងារ​ដែរ​ ឬ ទេ ? តើ​ពួក​គេ​យល់​ដឹងជា​មូលដ្ឋាន​អំពី​ការ​ប្រើប្រាស់បច្ចេកវិទ្យា​ដែរ​ ឬ ទេ ? ។

តើ​អ្នក​អាច​ទទួល​បាន​អ្វី​ពី​បទ​ពិសោធន៍​នេះ ?

បើសិនជា​មិន​ចង់អោយ​អាជីវកម្ម​របស់​អ្នក​ជាប់​គាំង​ដោយសារ​តែ​ការ​បិទ​ដែល​បណ្តាល​មក​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ទេ​នោះ អ្នក​ត្រូវ​តែ​ចាប់ផ្តើម​គិតដល់​ការ​អនុញ្ញាតអោយ បុគ្គលិក​អាច​ធ្វើការ​ពី​ចម្ងាយ​បាន ​។ នៅ​ពេល​ដែល​អនុញ្ញាត​អោយបុគ្គលិក​ធ្វើការពី​ចម្ងាយ ម៉ោង​ធ្វើការ​លែង​ជា​បញ្ហា​ទៀត​ហើយ ប៉ុន្តែ​គេ​ត្រូវ​ផ្តោត​ទៅ​លើល​ទ្ឋ​ផលការងារ ​។ ការ​អនុញ្ញាត​អោយ​បុគ្គលិក​ធ្វើការ​ពី​ចម្ងាយ​មិន​ត្រឹមតែ​ចំណេញសម្រាប់ក្រុមហ៊ុន​ទេ ប៉ុន្តែ​វា​ក៏​ចំណេញ​ដល់​បុគ្គលិក​ផង​ដែរ​ ។ ពួក​គេ​មិនបាច់​ស្ត្រេ​សរាល់ថ្ងៃ ដោយសារ​តែ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ពេល​ធ្វើ​ដំណើរ​មក​កាន់​កន្លែងធ្វើការ​ងារ​ទេ ​។ មិនតែប៉ុណ្ណោះពួក​គេ​ក៏​អាច​លៃលក​ធ្វើ​ការងារ​ផ្ទះ​ផង​ និង​ការងារ​ក្រុមហ៊ុនផងតាមពេលវេលា​ដែល​តម្រូវ​អោយ​ ។ ប៉ុន្តែ​ជា​ថ្មី​ម្តងទៀតបុគ្គលិក​ដែល​សម​នឹងធ្វើការងារពី​ចម្ងាយ ​គឺជា​បុគ្គលិក​ដែល​មានការ​ទទួលខុសត្រូវ មាន​ភាព​ស្មោះត្រង់ មានសីលធម៌ការងារ មាន​ជំនាញ​ទំនាក់ទំនង​ពី​ចម្ងាយ​និង​យល់​ដឹង​ជា​មូល​ដ្ខា​ន អំពីការ​ប្រើប្រាស់បច្ចេកវិទ្យា ​។

ដើម្បី​កុំអោយ​ថ្លោះធ្លោយ ក្រុមហ៊ុន​នានា​អាច​ចាប់ផ្តើម​ការងារ​ពី​ចម្ងាយ​នេះ​សន្សឹម​ៗ ដោយ​សាកល្បង​លើក​បុគ្គលិក​ដែល​មាន​លក្ខ​ណះ​ស​ម្ប​តិ្ត​ខាង​លើក​ដើម្បី​បានដឹង​ពី​ផលិតភាព​ការងារ​ ។ មនុស្ស​ជា​ច្រើន​មាន​ក្តី​ស្រមៃ​ចង់​ធ្វើ​ការងារ​ពី​ចម្ងាយ ហើយ​ក្រុមហ៊ុន​ត្រូវ​តែ​បំពេញ​ក្តី​ស្រមៃ​ពួក​គេ​ ។ ពេល​នោះទាំង​ក្រុមហ៊ុន​ និង​បុគ្គលិក​នឹង​ទទួលផលប្រយោជន៍​ពី​វប្បធម៌​ថ្មី​នៃ​ការ​ធ្វើការ​ពី​ចម្ងាយ​នេះ ​៕