ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ក្បាច់​យ៉ាង​ស្អាត​ពី Giroud ជួយ Chelsea ផ្តួល Atletico នៅ​ជើង​ទី​១

4 ឆ្នាំ មុន

រូ​ម៉ា​នី ​៖ កីឡាករ Olivier Giroud ទា​ត់បាល់បក​ក្រោយ​១​គ្រាប់​បញ្ចូល​ទី​យ៉ាង​ស្អាត​ជួយ Chelsea យកឈ្នះ​លើ​ក្រុម​នាម​ជា​ម្ចាស់ផ្ទះ Atletico Madrid…

រូ​ម៉ា​នី ​៖ កីឡាករ Olivier Giroud ទា​ត់បាល់បក​ក្រោយ​១​គ្រាប់​បញ្ចូល​ទី​យ៉ាង​ស្អាត​ជួយ Chelsea យកឈ្នះ​លើ​ក្រុម​នាម​ជា​ម្ចាស់ផ្ទះ Atletico Madrid ក្នុង​ការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Champions League កាលពី​យប់មិញ​។

ដោយសារ​តែ​វិធានការ​រិ​ត​ត្បិត​កូ​វី​ដ​១៩​របស់​ប្រទេស​អេ​ស្ប៉ា​ញ បាន​ធ្វើ​ឱ្យ​ជំនួប​នេះ​ត្រូវធ្វើ​ឡើង​នៅ​ប្រទេស​រូ​ម៉ា​នី​ជំនួស​វិញ​។ ខណៈ​ដែល​១​គ្រាប់​ដ៏​អស្ចារ្យ​របស់​ខ្សែប្រយុទ្ធ​បារាំង​វ័យ​៣៤​ឆ្នាំ​រូប​នេះ ធ្វើ​សម្រេច​បាន​នៅ​នាទី​៦៨ ពាក់​កណ្តាលផ្លូវ​ក្នុង​តង់​ទី​២។ ហើយ​១​គ្រាប់​នេះ​បាន​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Arena Nationala​។

Chelsea នឹង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន Stamford Bridge របស់​ខ្លួន​ដើម្បី​ទទួល​ស្វាគមន៍​ក្រុម Atletico Madrid វិញ​ម្តង​សម្រាប់​ជើង​ទី​២ ដែល​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ ខាង​មុខ​នេះ​៕

https://www.youtube.com/watch?v=DYYoYfFdXuY