ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ចាប់ក្របួច.កបារាំងរូបនេះ​ទាល់​តែបាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កម្លាំង​សមត្ថកិច្ច​ចម្រុះឃាត់ខ្លួន​ជនជាតិ​បារាំង​ម្នាក់ ករណី​ប្រើប្រាស់​ដោយ​ខុស​ច្បាប់នូវ​សារធាតុ​.ញៀ.នស្នាក់​នៅ និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ និង​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នក​ដទៃផងដែរ​។ សូម​បញ្ជាក់​ថា​ ដោយ​ទទួល​បាន​បទបញ្ជា​ពី លោកឧត្តមសេនីយ៍ឯក ស…

រាជធានីភ្នំពេញ ៖ ​កម្លាំង​សមត្ថកិច្ច​ចម្រុះឃាត់ខ្លួន​ជនជាតិ​បារាំង​ម្នាក់ ករណី​ប្រើប្រាស់​ដោយ​ខុស​ច្បាប់នូវ​សារធាតុ​.ញៀ.នស្នាក់​នៅ និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ និង​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នក​ដទៃផងដែរ​។

សូម​បញ្ជាក់​ថា​ ដោយ​ទទួល​បាន​បទបញ្ជា​ពី លោកឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ផែនការ​ងារ​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត វិសិដ្ឋ ស្នងការ​រង ទទួល​នការ​ងារ​អន្តោប្រវេសន៍ និង​លោកនាយ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​ជនជាតិ​បារាំង​ម្នាក់ នៅ​ចំណុច​ក្នុង​បុរី​សុភមង្គល ផ្ទះ​ជួល​លេខ​H12B ផ្លូវជាតិ​លេខ​៦ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ករណី​ស្នាក់​នៅ​ខុសច្បាប់ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ និង​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នក​ដ៏​ទៃ​។

ជនជាតិ​បារាំង​ខាងលើ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ បាន​បញ្ជូន​ជនជាតិ​បារាំង ទៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ដើម្បី​ពិនិត្យ​រក​មេរោគ​ឆ្លងកូ​វី​ដ​-១៩ និង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ជ្រោយចង្វារ បណ្តោះអាសន្ន ដើម្បី​រង់ចាំ​លទ្ធផល និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ