ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថស្ថាន មុនលក់ឱសថ ត្រូវពិនិត្យអោយច្បាស់ ការពារឱសថក្លែងក្លាយ ហួសកាលបរិច្ឆេទ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឱសថស្ថាន មុនលក់ឱសថ ត្រូវពិនិត្យអោយបានច្បាស់លាស់ ដើម្បី​ការពារលក់ឱសថក្លែងក្លាយ និងហួសកាល​បរិច្ឆេទ ហើយផ្សំថ្នាំលក់ ដោយច្រក​ស្បោង​ខុសលក្ខណៈបច្ចេកទេស ក៏ត្រូវតែបញ្ឈប់។ នេះបើតាម​ប្រធានមន្ទីរសុខាភិបាលខេត្ត​បន្ទាយ​មានជ័យ…

បន្ទាយមានជ័យ៖ ឱសថស្ថាន មុនលក់ឱសថ ត្រូវពិនិត្យអោយបានច្បាស់លាស់ ដើម្បី​ការពារលក់ឱសថក្លែងក្លាយ និងហួសកាល​បរិច្ឆេទ ហើយផ្សំថ្នាំលក់ ដោយច្រក​ស្បោង​ខុសលក្ខណៈបច្ចេកទេស ក៏ត្រូវតែបញ្ឈប់។ នេះបើតាម​ប្រធានមន្ទីរសុខាភិបាលខេត្ត​បន្ទាយ​មានជ័យ លើកឡើងក្នុង​សិក្ខាសាលា កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារក្រុងសិរីសោភ័ណ។

លោកឱសថការី ភិគុណ ប៊ុនណារ៉ា ក្រុមប្រឹក្សាគណៈឱសថការីខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាគណៈឱសថការីខេត្តបន្ទាយមានជ័យ ត្រូវបានបោះឆ្នោតជ្រើសរើសសមាសភាព ចាប់តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២១ រហូតពេលនេះ បាន ២អាណត្តិហើយ ដែលមានសមាជិកចំនួន ១៤៥នាក់ ស្រី ១០១នាក់ ក្នុងនោះមានឱសថការីចំនួន ១៦រូប ប្រុស ៥រូប ដែលជាមន្ត្រីកបខណ្ឌរដ្ឋ។ ខេត្តបន្ទាយមានជ័យ ​មានឱសថស្ថាន សរុបចំនួន ១១៧កន្លែង និងឱសថស្ថានរងក ៥កន្លែង ព្រមទាំង​មាន​មន្ទីរពិសោធន៍ ទទួលខុសត្រូវដោយឱសថការី ចំនួន ៣កន្លែង។

ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ណែនាំដល់ឱសថការី លក់ថ្នាំពេទ្យនៅ​ឱសថស្ថាន ក្នុងខេត្តបន្ទាយមានជ័យ មុនលក់ឱសថ អោយទៅអតិថិ​ជន ត្រូវពិនិត្យអោយបានច្បាស់លាស់ ការពារលក់ឱសថក្លែងក្លាយ និងហួសកាល​បរិច្ឆេទ ហើយមិនត្រូវ​ផ្សំថ្នាំលក់ដោយច្រកស្បោងខុសលក្ខណៈបច្ចេកទេស ទៅអោយអថិតិជន ទិញប្រើប្រាស់ឡើយ​។

ឯកឧត្តម បានបញ្ជាក់ថា ឱសថការី លក់ថ្នាំពេទ្យនៅ​ឱសថស្ថាន ត្រូវមានជំនាញ និងវិជ្ជាជីវៈ​ត្រឹមត្រូវ។ ពេលលក់ថ្នាំពេទ្យ ​ត្រូវពាក់ឯកសណ្ឋានឲ្យបានល្អ និងចេះប្រើ​ប្រាស់សំដីសមរម្យ ទៅកាន់អ្នក ដែលមកទិញ ហើយមិន​ត្រូវប្រើអ្នកគ្មានជំនាញ លក់ រឺផ្សំថ្នាំខុសបច្ចេកទេស ដែលទិញទៅប្រើប្រាស់ប្រឈមគ្រោះថ្នាក់នោះឡើយ ព្រោះ​ឱសថ ជាកាំបិតមុខពីរ បើប្រើប្រាស់ត្រូវ គឺអ្នកជំងឺជា តែបើប្រើប្រាស់ខុស នឹង​គ្រោះថ្នាក់ដល់អាយុជីវិត។

 ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានមាន​ប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌនិយ័តកម្មគោលការណ៍​ណែនាំ ស្តីពី ការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត សម្រាប់ឱសថស្ថាន ក្នុងខេត្តបន្ទាយមានជ័យ នាពេលនេះ គឺដើម្បីចែករំលែក និងផ្តល់នូវការយល់ដឹងបន្ថែម ក្នុងការគ្រប់គ្រង និងពិនិត្យសមាស​ភាពឱសថការី ដែលមានចុះឈ្មោះចូលជាសមាជិកគណៈឱសថការី ខេត្តបន្ទាយ​មានជ័យ ក៏​ដូចជាការបើកក្រុមហ៊ុនឱសថស្ថាន ឱសថស្ថានរង និងមន្ទីរ​ពិសោធនានា ក្នុងខេត្ត។

ឯកឧត្តមមានប្រសាសន៍ផ្តាំផ្ញើដល់ឱសថការី ត្រូវយកជំនាញទៅប្រើប្រាស់អោយ​បានត្រឹមត្រូវ ហើយការលក់ដូរឱសថ ត្រូវមានការប្រុងប្រយ័ត្ន អោយបានត្រឹមត្រូវ ការពារសុខភាពប្រជាពលរដ្ឋ ហើយត្រូវចូលរួមអនុវត្តន៍អោយបានតាមការណែនាំ​របស់ក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់កូវីដ១៩។ ក្នុងនោះ ​ការលក់ម៉ាស់ និងអាកុលលាងដៃ រឺចែល ត្រូវលក់ក្នុងតម្លៃថោកសមរម្យ ដល់ប្រជាពលរដ្ឋ។ ការលក់ថ្នាំពេទ្យ លក់ម៉ាស់ អាល់កុល និងចែល ក្នុងតម្លៃសមរម្យ គឺ​ដូចជាជួយដល់​សង្គម ដើម្បីចូលរួម​បង្ការ និងទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩​៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ