ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ខាងក្រសួងសុខាភិបាល កើន​ឡើងដល់ ៧៧៧០នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៩៤៩១នាក់។ ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួច ចំនួន…

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៩៤៩១នាក់។ ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួច ចំនួន ៧៧៧០នាក់ និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាត​ឲ្យចាក់ មានចំនួន ១៧២១នាក់​។ នេះបើតាម​លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​។

ចំណែក​​ក្រសួងការពារជាតិ បានប្រកាសនៅយប់​ថ្ងៃទី២៣ ខែកុម្ភៈនេះថា ​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់លើកទី១ ដល់កងទ័ព​ បានចំនួន ៣៦៧៣៥​នាក់​។

​សូមរម្លឹកថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ចិន​បានដឹកជញ្ជូនតាមយន្តហោះពិសេស​នូវថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួន ៦០ម៉ឺនដូស មកប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយបែងចែកជាពីរ គឺ៣០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល និង ៣០ម៉ឺនដូស សម្រាប់​ក្រសួងការពារជាតិ​។ រដ្ឋាភិបាលចិន បានប្រកាស​ផ្តល់ជំនួយវ៉ាក់សាំង ១លានដូស ជូនរាជរដ្ឋាភិបាល​កម្ពុជា​៕