ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង ៣៥០០នាក់ បានទៅធ្វើតេស្ត​រកមេរោគ​កូវីដ១៩ រយៈពេល ៣ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២០-២២កុម្ភៈ ឆ្នាំ២០២១ មានអ្នកពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ ចំនួនជាង ៣៥០០នាក់ហើយ បានទៅធ្វើតេស្ត​…

(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២០-២២កុម្ភៈ ឆ្នាំ២០២១ មានអ្នកពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ ចំនួនជាង ៣៥០០នាក់ហើយ បានទៅធ្វើតេស្ត​ យកសំណាករកមេរោគកូវីដ១៩​។ ក្នុងនោះ មាន ៩៩នាក់ រកឃើញវិជ្ជមានវីរុសកូវីដ​១៩។ នេះបើតាមការបញ្ជាក់របស់​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង​សុខាភិបាល​។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកកាសែត នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ លោកជំទាវ យក់ សម្បត្តិ បានលើកឡើងថា ក្រសួងសុខាភិបាល បានរៀបចំទីតាំង​យកសំណាក ចំនួន ២៩ទីតាំង​។ ក្នុងនោះ ទីតាំង​ធំៗ សម្រាប់​ពិនិត្យ យកសំណាកអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ មាននៅមណ្ឌលសុខភាព ចាក់អង្រែ នៅកោះពេជ្រ សម្រាប់​ពលរដ្ឋចិន រស់នៅតំបន់នោះ ដែលចាប់ផ្តើមកាលពីរសៀលថ្ងៃទី២២កុម្ភៈ យើងយកបានជាង ៤០០សំណាក ហើយនៅថ្ងៃនេះបន្តទៀត។ ចំណែក​នៅស្តាត​អូឡាំពិក ក៏បើកពិនិត្យ យកសំណាក សម្រាប់​អ្នកពាក់ព័ន្ធនឹងក្លិប N8 និងទីតាំង​នានា ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ សម្រាប់អ្នកបកប្រែភាសាចិន អ្នកជិះ PassApp អ្នករត់តាក់ស៊ី និងអ្នករត់ PassApp ជាដើម ព្រោះបងប្អូនចិន ចូលចិត្តជិះតាក់ស៊ី និង PassApp។

ក្រៅពីនោះ លោកជំទាវ យក់ សម្បត្តិ ក៏បានបន្ថែមថា ក្រសួងសុខាភិបាល មាន​ក្រុមគ្រូពេទ្យចល័ត ដែល​នឹងចេញទៅយក​សំណាកពីប្រជាពលរដ្ឋ ដែលបានទូរស័ព្ទ​ មកលេខ ១១៥ ដែលសង្ស័យថា កើតជំងឺកូវីដ១៩ ក្រោយពី​បានពាក់ព័ន្ធ​នឹង​អ្នកជំងឺ និងទីកន្លែង ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ​៕