ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​បណ្ដាល​ឲ្យ​ដួល ហើយ​បាន​ស្លា.ប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ បន្ទាប់​ពី​ជិះ​ម៉ូតូ​ហុងដា​ស្គូ​ពី​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​ទៀត​ដែល​កំពុង​បត់​ឆ្វេង​ត្រឡប់​ក្រោយ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ខាង​មុខ​វិហារ​ចិន​(​លោកតា​ម្ចាស់​ស្រុក​) តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២…


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ បន្ទាប់​ពី​ជិះ​ម៉ូតូ​ហុងដា​ស្គូ​ពី​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​ទៀត​ដែល​កំពុង​បត់​ឆ្វេង​ត្រឡប់​ក្រោយ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ខាង​មុខ​វិហារ​ចិន​(​លោកតា​ម្ចាស់​ស្រុក​) តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។ សព​ជន​រង​គ្រោះ​មានឈ្មោះ ចាន់ ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​បុគ្គលិក​ធនាគារ ABA ស្នាក់​នៅ​បុរី​ពិភព​ថ្មី​កំ​បូល ស្ថិត​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BH-0744 ដឹក​កូនប្រុស​ស្រី​ចំនួន​បី​នាក់​រួម​ដំណើរ​ជាមួយ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះដល់​ចំណុច​កើតហេតុ រថយន្ត​ក៏​បាន​បត់​ឆ្វេង​បំណង​ត្រឡប់​ទៅ​ក្រោយ តែ​ខណៈ​ពេល​ដែល​បត់​ជិត​ផុត​ទៅ​ហើយ​។ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ហុងដា​ស្គូ​ពី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1HI-2612 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ជាមួយ​រថយន្ត​។

រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ចំ​ទ្វារ​ខាង​មុខ​ចំហៀង​ខាងស្ដាំ​ពេញទំហឹង​បណ្តាល​ឲ្យ​ក្រពឹត​រង​ការ​ខូចខាត​។ ចំណែកឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត​វៀច​តួ​ផ្នែក​ខាង​មុខ និង​បុរស​ដែល​ជា​អ្នកបើកបរ​បាន​រង​របួស​សន្លប់​ស្ដូកស្ដឹង​។ បន្ទាប់​មក​ក៏​មាន​រថយន្ត​របស់​គ្លីនិក​ឯក​សួ​គា​បាន​មក​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ធ្វើការ​សង្គ្រោះ​ភា្ល​ម​ៗ​តែ​ម្តង​។ តែ​ជា​អ​កុ​លស​ខណៈ​ពេល​ដែល​ដឹក​ទៅ​ដល់​គ្លីនិក​បុរស​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ទំនាក់ទំនង​ស្វែងរក​សាច់ញាតិ​សព​ជន​រង​គ្រោះ និង​បាន​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅផ្ទះ​។ ដោយឡែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕ ដោយ ៖ យឹ​ម ឈឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ