ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍ ​២០​កុម្ភៈ ៖ ការ​រក​ចំណូល​នៅ​ភ្នំពេញ​ធ្លាក់​ទៅ​ដូច​ពេល​សហគមន៍​ ២៨​វិច្ឆិកា​ វិញ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រាន់តែ​រដ្ឋាភិបាល​ប្រកាស​បិទ​សាលារៀន​នៅ​ក្នុង​ខេត្តកណ្តាល ​និង​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី ​២៣​កុម្ភៈ​នេះ​ទៅ ក្នុង​រយៈពេល​យ៉ាងតិច​ ២​ស​ប្តា​ហ៍​ទៅ​មុខ​ទៀត​នោះ ភ្នំពេញ​ ហាក់​មាន​សភាព​ស្ងាត់…

រាជធានីភ្នំពេញ ៖ គ្រាន់តែ​រដ្ឋាភិបាល​ប្រកាស​បិទ​សាលារៀន​នៅ​ក្នុង​ខេត្តកណ្តាល ​និង​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី ​២៣​កុម្ភៈ​នេះ​ទៅ ក្នុង​រយៈពេល​យ៉ាងតិច​ ២​ស​ប្តា​ហ៍​ទៅ​មុខ​ទៀត​នោះ ភ្នំពេញ​ ហាក់​មាន​សភាព​ស្ងាត់ នៅ​លើ​ដងផ្លូវ​មិន​សកម្ម មិន​កកស្ទះ​ដូច​រាល់ថ្ងៃ​នោះ​ឡើយ​ ។ អ្នកបម្រើ​ការងារ​នៅ​តាម​ភោជនីយដ្ឋាន ហាង​កាហ្វេ​ក៏​ផ្តើម​ត្អូញត្អែរ​ពី​បរិមាណ​លក់​ធ្លាក់​ចុះ អាជី​វ​កម្ម​បាត់​ចំណូល​ ។

កញ្ញា ស្រី​ស អ្នកគ្រប់គ្រង​ហាង​កាហ្វេ​មួយ​នៅ​ជិត​ផ្សារ​ទំនើប​អី​អន ​១ ​ក្នុង​សង្កាត់​ទន្លេបាសាក់ បាន​និយាយ​ថា ​ភ្ញៀវ​បាន​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល​ភ្លាម​ៗ​ចាប់ពី​ព្រលឹម​ថ្ងៃ​ទី ​២០​កុម្ភៈ​មក ​។​ ក្រោយ​ពី​បានដឹង​ថា ​មានព្រឹត្តិការណ៍​សហគមន៍ ​២០​កុម្ភៈ ​។ «ហាង​របស់ខ្ញុំ​ដូច​ជា​ស៊យ​ណាស់ កាល​ផ្ទុះ​ព្រឹត្តិការណ៍ ​២៨​វិច្ឆិកា​ គឺ​ចេញពី​ផ្សារ​អ៊ី​អន ​១ នៅ​ជិត​កន្លែង​របស់ខ្ញុំ​ដែរ ឥឡូវនេះ​នៅ​កោះ​ពេជ្រ​ទៀត ជិត​ហាង​របស់ខ្ញុំ​ទៀត​ ។ គ្រាន់តែ​ប៉ូ​លី​ស​បិទផ្លូវ​ភ្លាម​ភ្ញៀវ​បាន​បាត់​ភ្លាម​» ។

នៅ​ថ្ងៃ​ទី ២៣កុម្ភ​: ២០២១ ​ក្រសួងសុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ក្នុង​មួយ​ថ្ងៃ រហូត​ដល់ ​២៥​នាក់ នៅ​ក្នុង​នោះ​នាំ​ចូល​ថ្មី​ ២​នាក់ ករណី​ឆ្លង​ក្នុង​សហគមន៍ ​២០​កុម្ភៈ​២៣​នាក់ ​។ ករណី​ព្រឹត្តិការណ៍​សហគមន៍​ ២០​កុម្ភៈ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​វិជ្ជមាន​នៅ​កម្ពុជា​ហក់​ឡើង​យ៉ាង​ខ្លាំង នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ​មកនេះ ​។ ជា​រួម​មក​ដល់​ពេល​នេះ​កម្ពុជា​មាន​អ្នក​វិជ្ជមាន​កើន​ដល់ ៥៩៣​នាក់ អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ​១១៨​នាក់​អ្នក​សះស្បើយ​ចំនួន​ ៤៧៥​នាក់​ ។ មិន​មានការ​បញ្ជាក់​ជា​ផ្លូវការ​ពី​ការ​ខាតបង់​ខាង​សេដ្ឋកិច្ច ប៉ះពាល់​សង្គម​ពី​ព្រឹត្តិការណ៍​កូ​វី​ដ​សហគមន៍ ​២០​កុម្ភៈ​នេះ​ក្នុង​កម្រិត​ណា​នោះ​ទេ ​។ ការ​ស្តារ​សេដ្ឋកិច្ច​សង្គម​ជាតិ​ឡើង​វិញ ដែល​ខ្ទេចខ្ទាំ​ជាមួយ​ឆ្នាំ​មកនេះ គឺ​អាស្រ័យ​លើ​បញ្ហា​ស្ថាន ភាព​កូ​វី​ដ ​១៩​នេះ ​។​ បើ​ស្ថានភាព​ជំងឺ​នេះ​ធូរស្រាល​នោះ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក៍បាន​លឿន​បើ​ជំងឺ​នេះ​ម្តង​ផ្ទុះ ម្តង​មិន​ផ្ទុះ​នោះ​សេដ្ឋកិច្ច​ពិភពលោក​ក៍​ដូច​ជា​សេដ្ឋកិច្ច​កម្ពុជា​មិន​ងាយ​នឹង​ងើបឡើង​វិញ​នោះ​ឡើយ ​។

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា​ធ្លាប់​រំពឹង​ថា ​សេដ្ឋកិច្ច​ខ្មែរ​នឹង​ងើបឡើង​វិញ​ក្នុង​រង្វង់​ ៤% ​នៅ​ឆ្នាំ​ ២០២១ ប៉ុន្តែ​ការ​ផ្ទុះ​សហគមន៍​ពេល​នេះ តើ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ប៉ុណ្ណា​វិញ​នោះ​គេ​មិន​ទាន់​ដឹង​ទេ ​។ អ្វី​ដែល​គេ​បានដឹង​គឺ​កាលពី​ឆ្នាំ ​២០២០ ​កន្លង​ទៅ សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់​ដល់​រង្វង់ -៣,១% ​។

ព្រឹត្តិការណ៍​សហគមន៍​ ២០​កុម្ភៈ​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​វិល​ទៅ​ផ្អាក​មិន​ឲ្យ​មានការ​រៀបចំ​ពិធី​មង្គលការ​ឡើង​វិញ និង​ការ​បិទ​អាជីវកម្ម សេវាកម្ម​នានា មាន​សារមន្ទី​ពេទ្យ រោង​ភាពយន្ត ក្លឹ​ប​កម្សាន្ត ហាង​ម៉ាស្សា ខា​រ៉ា​អូ ការ​ជួប​ប្រជុំ​នានា ដែល​គម្រោង​ធ្វើ​ដោយ​ផ្ទាល់​នោះ បាន​ផ្អាក​ទាំងអស់ មាន​ន័យ​ថា​នៅ​ពេល​នេះ​កម្ពុជា​បាន​វិល​ទៅ​សភាពការណ៍ ក្នុង​ពេល​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​ ២៨​វិច្ឆិកា​ឆ្នាំ ​២០២០ ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ