ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ចោទ​បណ្ដា​ប្រទេស​អ្នកមាន​ថា​បំផ្លាញ​ប្រព័ន្ធ​ចែកចាយ​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ

3 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក ៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​WHO កាលពី​ថៃ្ង​ទី​២២​កុម្ភៈ បាន​ចោទ​ប្រទេស​អ្នកមាន​មួយ​ចំនួន​ថា បំផ្លាញ​ប្រព័ន្ធ​ចែកចាយ​វ៉ាក់សាំង ប្រឆាំង​វីរុស​COVID-19 ​គឺ​ប្រព័ន្ធ​ COVAX សំដៅ​ជា​ពិសេស​ជួយ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ…

អង្គការ​សុខភាព​ពិភពលោក ៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​WHO កាលពី​ថៃ្ង​ទី​២២​កុម្ភៈ បាន​ចោទ​ប្រទេស​អ្នកមាន​មួយ​ចំនួន​ថា បំផ្លាញ​ប្រព័ន្ធ​ចែកចាយ​វ៉ាក់សាំង ប្រឆាំង​វីរុស​COVID-19 ​គឺ​ប្រព័ន្ធ​ COVAX សំដៅ​ជា​ពិសេស​ជួយ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ ដោយ​ប្រទេស​ទាំងនោះ​ទាក់ទង​ផ្ទាល់ ជាមួយ​បណ្ដា​អ្នក​ផលិត​វ៉ាក់សាំង ដើម្បី​ឲ្យ​ទទួល​បាន​វ៉ា​ក់​ច្រើន​ថែម​ទៀត មក​ចាក់​ឲ្យ​ប្រជាជន​ពួក​គេ​។

អគ្គនាយក​WHO​លោក​TEDROS ADHANOM GHEBREYESUS​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ ជាមួយ​ប្រធានាធិបតី​អា​ល្លឺ​ម៉​ង់​លោក​FRANK WAITER STEINMEIER​ថ្លែង​ថា ប្រទេស​​អ្នកមាន​មួយ​ចំនួន​ពេល​នេះ កំពុង​តែ​ទាមទារ​ដល់​បណ្ដា​អ្នក​ផលិត​វ៉ាក់សាំង ឲ្យ​ធានា​ការ​ផ្ដល់​ឲ្យ​ពួក​គេ​បាន​ច្រើន​ដូ​ស​ថែម​ទៀត ខណៈ​ពួក​គេ​ធ្វើ​កុងត្រា​ជាមួយ​COVAX​។ ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​ផ្ដល់​ដល់​COVAX​ក៏​ត្រូវ​ខើច​ដោយ​ទ​ង្វើ​បែប​នោះ​។

ប្រព័ន្ធ​COVAX​ត្រូវ​បាន​បង្កើត​ឡើង ប៉ុនប៉ង​ចៀសវាង​បណ្ដា​ប្រទេស​អ្នកមាន​គិតតែ​ប្រមូល​ទិញ​វ៉ាក់​សាំង ឲ្យ​បាន​ច្រើន​បំផុត​ខណៈ​វ៉ាក់សាំង​កំពុង​ផលិត ក្នុង​បរិមាណ​មិន​ទាន់​បាន​ច្រើន​សម្រាប់​ឆ្លើយ​តប ចំពោះ​សំណើ​របស់​ពិភពលោក​។

ប្រព័ន្ធ​COVAX​មាន​ជា​ពិសេស​យន្តការ​ផ្ដល់​ហិរញ្ញវត្ថុ ដែល​អាច​ឲ្យ​ប្រទេស​៩២​ដែល​មាន​ចំណូល​​ទាប ​ឬ​មធ្យម ទទួល​បាន​វ៉ាក់សាំង​។ តែ​ដោយសារ​វ៉ាក់សាំង​ផលិត​មិន​ទាន់​និង​ភាគច្រើន​ត្រូវ​ប្រទេស​អ្នកមាន​ប្រមូល​យក​អស់ សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​ពួក​គេ ទើប​វ៉ាក់សាំង​ដំបូង​ៗ​ចែកចាយ ដល់​បណ្ដា​ប្រទេស​ក្រីក្រ មិន​ទាន់​អាច​ចាប់ផ្ដើម​មុន​ដំណាច់ខែ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ