ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជំរុញ​ឱ្យ​កសិករ​ធ្វើ​កសិកម្ម​ទំនើប និង​កែប្រែ​ពី​កសិកម្ម​គ្រួសារ​ទៅ​ជា​កសិកម្ម​ទីផ្សារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​កសិកម្ម​កម្ពុជា ជា​វិស័យ​ស្នួល​មួយ​ក្នុង​ចំណោម​វិស័យ​ដទៃ​ទៀត​គាំ ទ្រ​ដល់​កំណើនសេដ្ឋកិច្ច ខណៈ​បច្ចុប្បន្ន​នេះ ពលរដ្ឋ​កម្ពុជា​ភាគច្រើន​នៅ​តែ​ប្រកប​របរ​កសិកម្ម ។ រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​កសិករ​ធ្វើ​កសិកម្ម​តាម​បែប​ទំនើប និង​កែប្រែ​ពី​កសិកម្ម​សម្រាប់​ផ្គត់…

រាជធានី​ភ្នំពេញ ៖ វិស័យ​កសិកម្ម​កម្ពុជា ជា​វិស័យ​ស្នួល​មួយ​ក្នុង​ចំណោម​វិស័យ​ដទៃ​ទៀត​គាំ ទ្រ​ដល់​កំណើនសេដ្ឋកិច្ច ខណៈ​បច្ចុប្បន្ន​នេះ ពលរដ្ឋ​កម្ពុជា​ភាគច្រើន​នៅ​តែ​ប្រកប​របរ​កសិកម្ម ។ រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​កសិករ​ធ្វើ​កសិកម្ម​តាម​បែប​ទំនើប និង​កែប្រែ​ពី​កសិកម្ម​សម្រាប់​ផ្គត់ ផ្គង់​គ្រួ​សរ​ទៅ​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​វិញ ។


បើ​តាម​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម គឺ​ទាមទារ​ចាំបាច់​ត្រូ​ពង្រឹង​គុណ​អប់រំ ស្រាវជ្រាវ និង​ផ្សព្វផ្សាយ អំពី​បច្ចេកវិទ្យា​កសិកម្ម​នៅ​ថ្នាក់ឧត្តម​សិក្សា ។ ឯកឧត្តម​បន្ត​ថា វិស័យ​កសិកម្ម បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំ​ណើ​រ​ផលិតកម្ម​ស្បៀង បង្កើន​បរិមាណ​ផ្គត់ ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ បង្កើន​ប្រាក់ ចំណូល បង្កើត​ការងារ ពង្រីក​ទីផ្សារ​កសិផល អនុវត្ត​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ ធានា​បាន​ប្រសិទ្ធភាព​ផលិតកម្ម និង​សេដ្ឋកិច្ច នៅ​ក្នុង យុគសម័យ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ និង​កា​រវិ​វ​ឌ្ឍ​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ។ ជា​ចក្ខុវិស័យ និង​ទិស​ដៅ​គោលនយោបាយ​វែង​ឆ្ងាយ កម្ពុជា​ត្រូវ​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅ​ជា​កសិកម្ម​ទំ នើ​ប មាន​លក្ខណៈ​ប្រ​កូត​ប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព ដើម្បី​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​កសិករ ។

ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់ ផែនការ និង​យុទ្ធសាស្ត្រ​មួយ​ចំនួន ៖ ទី ១ ដើម្បី​ពង្រឹងគុណភាព​អប់រំ ត្រូវ​ខិតខំ​ធ្វើ​កំណែទម្រង់ ប្រព័ន្ធ​សិក្សា កែ​លម្អ និង​អភិវឌ្ឍ​កម្មវិធី​សិក្សា វិធីសាស្ត្រ​បង្រៀន និង​មធ្យោបាយ​សម្ភារ​ប​ង្រៀ ន ឯកសារ​បង្រៀន ការងារ​ពិសោធន៍ ស្រាវជ្រាវ​ក្នុង និង​ក្រៅ​មន្ទីរពិសោធន៍ ផ្សព្វផ្សាយ ឆ្លើយ តប​ទៅ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិ ស័​យ​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥ ក៏​ដូច​ជា គោ​លន​យោ​យ​បាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០១៩-២០២៣ និង​គោល នយោបាយ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត ។

ទី ២ ស្វះស្វែង កៀរគរ រក​ប្រភព​ជំនួយ​ឧបត្ថម្ភ​ទាំង​ធនធានមនុស្ស សម្ភារ និង​ថវិកា ពី​គ្រប់ មជ្ឈដ្ឋាន ដើម្បី​ពង្រឹងគុណភាព​អប់រំ ស្រាវជ្រាវ និង​ពង្រឹងសមត្ថភាព​មន្ទីរពិសោធន៍ ។ ទី ៣ ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ថ្នាក់​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ វិស័យ ឯកជន សហគមន៍​កសិកម្ម ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដើម្បី​ឲ្យ​ការ​អនុវត្ត​ផែន ការ​សកម្មភាព​អភិវឌ្ឍ​ធនធានមនុស្ស​ប្រព្រឹត្ត​ដោយ​រលូន ផ្លែផ្កា និង​ទទួល​បាន​ជោគជ័យ​តាម ផែនការ​ដែល​បាន​គ្រោងទុក ។

ទី ៤ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង ប្រកាន់​យក​ក្រមសីលធម៌​ជា​មន្ត្រី​រាជ ការ​សាធារណ​ក្នុង​ការ​បំពេញភារកិច្ច​ដូច​មាន​ចែង​ក្នុង​ជំពូក​ទី ៥ មាត្រា ៣៣ ដល់​មាត្រា ៣៨ ក្នុង​ច្បាប់​ស្តី​ពី​សហ​ល​ន្តិ​កៈ​មន្ត្រីរាជការ​ស៊ី​វិល ។ ដឹកនាំ និង​គ្រប់គ្រង​លើ​មន្ត្រីរាជការ​ប្រកប ដោយ​សមធម៌ ប្រគល់​ការងារ​តាម​សមត្ថភាព ទប់ស្កាត់​រាល់​សកម្មភាព​បំបែកបំបាក់​ផ្ទៃក្នុង និង​យុត្តិធម៌ ។ មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ធ្វើ​ជា​ខ្នងបង្អែក និង​បក្សពួក​ខ្លួន​ណាមួយ​ឡើយ មិន​ត្រូវ​លាប​ពណ៌​គ្នា​ឯង ជា​ពិសេស​មន្ត្រី​នៅ​ថ្នាក់​ក្រោម មិន​មើលបំណាំ​គ្នា និង​ស្តាប់​យោ ប​ល់​ថ្នាក់​ក្រោម​បង្គាប់​ដោយ​អនុវត្ត​គោលការណ៍ «​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​» ។

ទី ៥ វិទ្យាស្ថាន​ដុះ កើត និង​រស់នៅ​ដោយ​ផ្ទាល់​ជាមួយ​ប្រជា​កសិករ​ខេត្តកំពង់ចាម ដូច្នេះ​ត្រូវ ចុះ​មូលដ្ឋាន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ដើម្បី​ចុះ​សិក្សា ស្រាវជ្រាវ ស្វែង​យល់ ទទួលយក និង​ដោះ ស្រាយ​នូវ​រាល់​បញ្ហា​ទាក់ទង​នឹង​ចំណេះ ជំនាញ​យើង​ផ្ទាល់​ឲ្យ​បាន​ទាន់​ពេល មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ប្រសិទ្ធ​ផល​ខ្ពស់ ។

លោក​ឧកញ៉ា ហង់ សុគន្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុជា បានឱ្យ​ដឹង​ថា ចង់​អភិវឌ្ឍន៍​កសិកម្ម​ឱ្យ​កាន់តែ​រីក​ចម្រើន កសិករ​ត្រូវការ​ចងក្រង​ជា​សហគមន៍ ជា​បណ្ដុំ ដើម្បី​ងាយស្រួល​ក្នុង​ការ​រក​ទីផ្សារ ទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​ពង្រីក​កសិកម្ម​របស់ ខ្លួន ។ ការ​ចង​ជា​សហគមន៍​នេះ​ដែរ គឺ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត នឹង​ងាយស្រួល ក្នុង​ការ​ដោះស្រាយ​ជូន​កសិករ​នៅ​មាន​តម្រូវការ​ជាក់ស្ដែង​ណាមួយ​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ