ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​១២​នាក់​​មាន​គោល​បំណង​ចង់​ឆ្លង​ដែន​ចូល​ថៃ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យយ​ ៖​ ក្នុង​រយៈពេល​២​ថ្ងៃ កម្លាំងការពារ​ព្រំដែន​គោក​កម្ពុជា-ថៃ​ក្នុង​កង​វរៈ​លេខ​៩០៥​ បាន​ធ្វើការ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​១២​នាក់​ ដែល​មាន​គោល​បំណ​ង​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ កាលពី​វេលា​ម៉ោង​១០និង៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២​ កុម្ភៈ​២០២១​ នៅ​ចំណុច​បង្គោល​សី​ម៉ា​លេខ​៣…

ខេត្តឧត្តរមានជ័យយ​ ៖​ ក្នុង​រយៈពេល​២​ថ្ងៃ កម្លាំងការពារ​ព្រំដែន​គោក​កម្ពុជា-ថៃ​ក្នុង​កង​វរៈ​លេខ​៩០៥​ បាន​ធ្វើការ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​១២​នាក់​ ដែល​មាន​គោល​បំណ​ង​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ កាលពី​វេលា​ម៉ោង​១០និង៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២​ កុម្ភៈ​២០២១​ នៅ​ចំណុច​បង្គោល​សី​ម៉ា​លេខ​៣ ​លើ​ខ្នងភ្នំ​ដងរ៉ែក​​ស្ថិត​ក្នុងភូមិ​សាម្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមាន
ជ័យ​។

ប្រជាពលរដ្ឋ​ដែល​​កម្លាំង​ធ្វើការ​ឃាត់ខ្លួន ​១​-ឈ្មោៈ​ឌ​ង ប៉ុន​ ហៅជា​ ភេទ​ប្រុស ​អាយុ៣៣​ឆ្នាំ ២-​ឈ្មោះ ​រ​ត្ន័ ថា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ៣-​នឿ​ន រ​ដ្ឋា ​ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ៤​-ផា​ន់ នី ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ៥-ឈ្មោះ​ផា ភត់ ​ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ទាំង​៥​នេះ​រស់នៅ​ក្នុង ស្រុក​អន្លង់​វែង​ប៉ូ​លី​ស​ធ្វើកា​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២១​កុម្ភៈ​២០២១​​ ៦-ឈ្មោះ ​មាឃ វ៉ា​ក ​ភេទប្រុស ​អាយុ​៥៥​ឆ្នាំ ៧-ឈ្មោះ ​វ៉​ន សាន​ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ៨​-សាយ សុខ ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ៩​-ឈ្មោះ ណុ​ក ណា​ង ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ១០-​យូ ឡោះ​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ១១​-ឈ្មោះ វ៉ើ​ន សា​រឿ​ន​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​និង​ម្នាក់​ទៀត​ឈ្មោៈ​ណាត ធឿ​ន​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​ ទាំង​៧​នាក់​ប៉ូ​លិស ធ្វើការ​ឃាត់​ខ្លួន​ព្រឹក​ថ្ងៃ​ទី​២២ ​កុម្ភៈ ​២០២១​។

ប៉ូ​លិស​អធិការ​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​១២​នាក់​នេះ​លើក​ទី​១​ឃាត់ខ្លួន​បាន​៥​នាក់​និង​លើក​ទី​២​ឃាត់ខ្លួន​៧​នាក់​ ដែល​មាន​ទីលំនៅ​ក្នុងស្រុកអន្លង់​វែង ខេត្តឧត្តរមានជ័យ ខណៈ​ពួក​គាត់​ទាំង​១២​នាក់​ មាន​គោលបំណង​ឆ្លងដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ រុករក​កាប់​ឈើ​គ្រ​ញួ​ង​ត្រូវ​បាន​ប៉ូ​លិសការពារ​ព្រំដែនគោក​កម្ពុជា ថៃ​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ប្រគល់​ឱ្យ​អធិកា​ស្រុក​អន្លង់​វែង​ធ្វើការ​សាក សួរ ក្រោយ​ពី​បាន​សាកសួ​រួចរាល់​សមត្ត​កិច្ច​បានក៍​សាង​សំណុំរឿង​រួម​ទាំង​វត្ថុ​តាង​ប្រើប្រាស់​មួយ​ចំនួន​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​បន្ត​ទៅ​តាមនិ​តិ​វិធី​ច្បាប់​៕​​

អត្ថបទសរសេរ ដោយ