ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ដូ​ហ្វាំ​ង​ជា​ច្រើន​សិប​ក្បាល​មក​ទើរ​នៅ​លើ​​មាត់ច្រាំង​សមុទ្រ​​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ៖ អាជ្ញាធរ​នូ​វែ​ល​ហ្សេ​ឡង់ ​កាលពី​ថ្ងៃ​ទី​២២ ខែ​​កុម្ភៈ ឆ្នាំ២០២១ បាន​ប្រមូល​កម្លាំង​ប៉ុនប៉ង​ជួយ​សង្គ្រោះ ត្រី​ដូ​ហ្វាំ​ង​ពី​ឡុ​ត ជា​​ច្រើន​សិប​ក្បាល ដែល​មក​ទើរ​នៅ​ច្រាំង​សមុទ្រ​​នា​ចុង​ខាងជើង​នៃ​កោះ​ខាង​ត្បួ​ង…

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ៖ អាជ្ញាធរ​នូ​វែ​ល​ហ្សេ​ឡង់ ​កាលពី​ថ្ងៃ​ទី​២២ ខែ​​កុម្ភៈ ឆ្នាំ២០២១ បាន​ប្រមូល​កម្លាំង​ប៉ុនប៉ង​ជួយ​សង្គ្រោះ ត្រី​ដូ​ហ្វាំ​ង​ពី​ឡុ​ត ជា​​ច្រើន​សិប​ក្បាល ដែល​មក​ទើរ​នៅ​ច្រាំង​សមុទ្រ​​នា​ចុង​ខាងជើង​នៃ​កោះ​ខាង​ត្បួ​ង ជា​កន្លែង​ជា​រឿយ​ៗ​បណ្ដា​ក្រុម​ត្រី​ដូ​ហ្វាំ​ង​តែង​មក​ទើរ​នៅ​ទីនោះ​។

ក្រសួង​អភិរក្ស​នូ​វែ​ល​ហ្សេ​ឡង់​បញ្ជាក់​ថា ត្រី​ដូ​ហ្វាំ​ង​ចំនួន​៤៩​ក្បាល ត្រូវ​បាន​រក​ឃើញ​នា​ព្រឹក​ថ្ងៃ​ទី​២២ ​កុម្ភៈ នៅ ​FAREWELL SPIT ចម្ងាយ​៩០​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​ណែ​ល​សុ​ន​។ នា​វេលា​រសៀល​ត្រី​ដូ​ហ្វាំ​ង​យ៉ាងតិច​៩​ក្បាល​បាន​ត្រូវ​​.ងា.ប់ ហើយ​មនុស្ស​ប្រមាណ​៦០​នាក់​បាន​ខិតខំ​ជួយ​សង្គ្រោះ​បណ្ដា​ត្រី​ដែល​នៅ​រស់ ក្នុង​ក្ដី​សង្ឃឹមថា ពួក​វា​អាច​វិល​ចូល​ក្នុង​សមុទ្រ​វិញ​ពេល​ទឹកជោរ​។

បណ្ដា​អ្នកឯកទេស​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ ជួយ​ព្យាបាល​និង​នាំ​ពួក​វា​ចូល​ក្នុង​សមុទ្រ​វិញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ