ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តការ​ថ្មី​នៃ​ដំណោះស្រាយ​បញ្ហា​សុវត្ថិភាពក្នុង​ការ​ធ្វើ​ដំណើរ​តាម​ដែនអាកាស

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន និង​ជា​ប្រមុខ​ទ័ព​ជើង​អាកាស​លោក Prajin Juntong បាន​ឲ្យ​ដឹង​ថា អនុ​គណៈកម្មាធិការ​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​នូវ​ការ​សន្និដ្ឋាន​ឲ្យ​កាន់តែ​ឆាប់​លើ​បញ្ហា​នៅ​ក្នុង​ឧស្សាហកម្ម​

ប្រទេស​ថៃ ៖ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន និង​ជា​ប្រមុខ​ទ័ព​ជើង​អាកាស​លោក Prajin Juntong បាន​ឲ្យ​ដឹង​ថា អនុ​គណៈកម្មាធិការ​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​នូវ​ការ​សន្និដ្ឋាន​ឲ្យ​កាន់តែ​ឆាប់​លើ​បញ្ហា​នៅ​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ថៃ ។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​កាលពី​ម្សិលមិញ​។

អនុ​គណៈកម្មាធិការ​នេះ​នឹង​សង្កេត​មើលទៅ​លើ​បញ្ហា​ដែល​បាន​លើក​ឡើង​ដោយ​អង្គការ​អាកាស​ចរ​ស៊ី​វិល​អន្តរជាតិ (ICAO) ជាមួយនឹង​និយាម​សុវត្ថិភាព​របស់​នាយកដ្ឋាន​អាកាស​ចរ​ស៊ី​វិល ហើយ​ក៏​នឹង​ធ្វើការ​ព​ន្លឿ​ន​គម្រោង​បង្កើត​នូវ​ទីបញ្ជាការ​មួយ​សម្រាប់​ជា​មជ្ឈមណ្ឌល​នៅ​ក្នុង​ការ​លើក​ឡើង​នូវ​បញ្ហា​នានា​តែ​ម្តង ។ លោក​បាន​បន្ថែម​ថា ក្រុម​គណៈវិនិច្ឆ័យ​ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ​កងទ័ព​ជើង​អាកាស លោក Treetos Sonjaeng បាន​ជួប​ពិភាក្សា​លើ​កិច្ច​ការងារ​នេះ​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​អង្គារ ។ ក្រុម​អ្នក​ទាំងនោះ​កំពុង​តែ​រិះរក​នូវ​មធ្យោបាយ​ថា តើ​នឹង​ដោះស្រាយ​បញ្ហា​ដែល​គេ​បាន​លើក​ឡើង​ដោយ​វិធី​ណា តាម​រយៈ​អង្គការ​អាកាស​ចរ​ស៊ី​វិល​អន្តរជាតិ ប៉ុន្តែ​កិច្ចការ​ប្រធាន​របស់​ខ្លួន​គឺ នឹង​បង្កើន​ល្បឿន​បកស្រាយ​បញ្ហា​របស់​ក្រសួង​ដឹក​ជញ្ជូន ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំហុសឆ្គង​របស់​នាយកដ្ឋាន​អាកាស​ចរ​ស៊ី​វិល​នៃ​ការ​បំពេញ​តាម​កាលកំណត់​៩០​ថ្ងៃ​ដើម្បី​រៀបរយ​នូវ​កំហុសឆ្គង​កាលពីមុន ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​អង្គការ​អាកាស​ចរ​ស៊ី​វិល​អន្តរជាតិ ប្រទេស​ថៃ​ទទួល​បាន​ទង់​ក្រហម កាលពី​ថៃ​ទី​១៨ មិថុនា កន្លង​មក ។

ចំណែក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ជាតិ​របស់​ថៃ លោកស្រី Parichart Khotcharat ព្រម​ទទួលស្គាល់​នូវ​វឌ្ឍនភាព​នៃ​ផ្នែក​នេះ​របស់​ខ្លួន​គឺ​មាន​កម្រិត​យឺត ជា​ពិសេស​ក្នុង​ការ​ស្វែងរក​អ្នក​ជំនាញការ​បរទេស​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​វិញ្ញាបនបត្រ​ប្រតិបត្តិ​ករ​អាកាសចរណ៍ ។

ការ​សិក្សា​បន្ថែម គឺជា​ភាព​ចាំបាច់​ត្រូវ​ផ្តោត​លើ​លក្ខខណ្ឌ​ស្របច្បាប់​នៃ​កិច្ចសន្យា​ប្រកបដោយ​សក្តានុពល​ជាមួយនឹង​បណ្តា​អ្នក​ផ្តល់​ប្រឹក្សា​ខាងក្រៅ ក៏​ដូច​ជា​សក្តានុពល​សេដ្ឋកិច្ច និង​ផល​ប៉ះពាល់​សង្គម​ពី​ការងារ​របស់​ពួក​គេ​ដែល​បញ្ជាក់​ក្នុង​ផ្នែក​ទី​២៣​នៃ​រដ្ឋធម្មនុញ្ញ ។ លោកស្រី​ក៏​បាន​អះអាង​ថា ការ​ស្វែងរក​មូលនិធិ​ដើម្បី​ជួល​អ្នក​ជំនាញការ​គឺជា​គុណវិបត្តិ​ទ្វេ​ដង​របស់​នាយកដ្ឋាន ៕