ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅពេលស្វាយធ្លាក់ថ្លៃខ្លំាង !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រឈមតម្លៃស្វាយធ្លាក់ចុះថ្លៃខ្លំាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើឲ្យ​កសិករអ្នកដំាស្វាយ ទៅចុះបញ្ជីកសិដ្ឋានដំាស្វាយសម្រាប់ការនាំ​ចេញនៅអគ្គនា​យ​កដ្ឋាន​កសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាល​បច្ចេក​ទេស ក្នុងការបង្កើនផលិតភាពនិងគុណភាពផ្លែស្វាយតាមស្តង់ដារ…

រាជធានីភ្នំពេញ ៖ ប្រឈមតម្លៃស្វាយធ្លាក់ចុះថ្លៃខ្លំាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើឲ្យ​កសិករអ្នកដំាស្វាយ ទៅចុះបញ្ជីកសិដ្ឋានដំាស្វាយសម្រាប់ការនាំ​ចេញនៅអគ្គនា​យ​កដ្ឋាន​កសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាល​បច្ចេក​ទេស ក្នុងការបង្កើនផលិតភាពនិងគុណភាពផ្លែស្វាយតាមស្តង់ដារ ព្រមទំាងរៀប​ចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់ទំានក់ទំនងជាមួយក្រុមក្នុងស្រុកនិងក្រៅ​ស្រុកដើម្បីចុះកិច្ចសន្យាប្រមូលទិញធ្វើការកែច្នៃនិងនាំចេញ ។

រដូវនេះស្វាយកំពុងប្រមូលផល ។ ពលរដ្ឋអ្នកដាំស្វាយ មានចម្ការតូច ធំ បានរអ៊ូពីតម្លៃ​ស្វាយ​ធ្លាក់ចុះខ្លំាងនិងគ្មានអ្នកទិញតែម្តង។​​ អ្នកដំាស្វាយខ្លះថាស្វាយកែវរមៀត​បច្ចុប្បន្ន​នេះ មួយគីឡូមានតម្លៃតែពី ១០០ទៅ ៣០០រៀលប៉ុណ្ណោះ ។ កាលពីឆ្នាំមុនពលរដ្ឋថាអាច​លក់បានជាង ១ពាន់រៀលក្នុងមួយគីឡូក្រាម ។

ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មនៅថ្ងៃនេះបានបញ្ជាក់ថា តម្លៃស្វាយ​ប្រែប្រួល​មិនទៀតទាត់ ទៅតាមរដូវកាល  ទំហំផ្គត់ផ្គង់ តម្រូវការទីផ្សារជាដើម ។ ក្រសួងបាន​បញ្ជាក់ថាខ្លួនបានខិតស្វែងរកទីផ្សារឲ្យកសិករយ៉ាងខ្លំាងនាពេលកន្លង ក្នុងនោះបានចរចាជាមួយសាធារណរដ្ឋកូរ៉េ ចិន និងជប៉ុនជាដើម ។ ប៉ុន្តែការនាំស្វាយ​ទៅ​កាន់ទីផ្សារអន្តរជាតិ ត្រូវគោរពតាមលក្ខណ្ឌតម្រូវភូតគាមអនាម័យ ប្រទេសនាំ​ចូល ។ ការងារនីតិវិធីក្រសួងបានធ្វើជាមួយប្រទេសទំាងនោះខ្លះ ហើយចំនុចខ្លះកំពុង​ដំណើរ​ការ ។ បើតាមក្រសួងថាទីផ្សារអន្តរជាតពិសេស​នៅប្រទេសចិនតម្លៃស្វាយ​បានធ្លាក់ចុះ ដោយក្នុង​មួយគីឡូក្រាមថ្លៃជាងមួយដុល្លារបន្តិចបន្តួចប៉ុណ្ណោះ ​។

កាលពីដើមខែកុម្ភៈនេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណៈស្រស់ និងក្រៀម។ លោកថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកាល​ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ បានឱ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហិកតាផ្ទៃ​ដីប្រមូល​ផលមានចំនួន ៩១ ៣៩៨ហិកតា ដោយទទួលទិន្នផលជា​មធ្យមចំនួន​ ១៦តោនក្នុងមួយហិកតា​នៅមួយរដូវ ដែលមានបរិមាណផលសរុបចំនួន១ ៤៤៨ ៦៧៧តោន ។

ក្នុងឆ្នាំ ២០២០កន្លងទៅ ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសមាន​ចំនួន ៩៥៧ ៦៨០តោន ក្នុងនោះចំនួន ១០៧ ៦៨០តោន បាននាំចេញដោយ​មានវិញ្ញាបនបត្រភូតគាម​អនាម័យ និងចំនួន ៨៥០ ០០០តោន បាននាំចេញដោយ​គ្មានវិញ្ញាបនបត្រភូតគាមអនាម័យ ។ ដោយឡែក ក្នុងឆ្នាំ ២០២១ គិតត្រឹមខែមករា ការនាំចេញផ្លែស្វាយស្រស់មានវិញ្ញាបន​បត្រភូតគាមអនាម័យបានចំនួនប្រមាណ ១១ ៦៣៨តោន និងគ្មានវិញ្ញាបនបត្រភូតគាម អនាម័យចំនួនប្រមាណជា ១៨ ០០០តោន លោករដ្ឋមន្រ្តីបញ្ជាក់ថានេះតាមប្រភពពីអ្នកប្រមូលទិញ-លក់បន្តឱ្យឈ្មួញនាំចេញ ។

កសិករដាំស្វាយនៅស្រុកស្រីសន្ធរខេត្តកំពង់ចាម បាននិយាយថាស្វាយដែលពលរដ្ឋនាំ ហាក់គ្មានអ្នកទិញនោះឡើយ ។ ពួកគាត់បាននិយាយថាស្វាយដែលបាននាំ​ចេញទៅក្រៅ​ប្រទេសកន្លងមក ទំនងជាស្វាយដែលក្រុមហ៊ុនធំៗ ពិសេសក្រុមហ៊ុនចិន គេមកដាំ​ស្វាយ​នៅកម្ពុជាហើយនាំ ទៅប្រទេសគេតែម្តង ចំណែកដំណំាដែលកសិករ​ដំាដុះគេពុំទទួលទិញឡើយ ។ នៅក្នុងការឆ្លើយតបសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មពលរដ្ឋបានសួរ​ថាតើការ​ចុះបញ្ជីអាចជួយឲ្យមានស្វាយមានតម្លៃខ្ពស់ដែលឬទេនិងថាតើការ​ចុះបញ្​ជីត្រូវចំណាយថវិកាដែលឬអត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ