ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​ឈរ​តាម​គោលដៅ​ផ្លូវ​លេខ​៥៨​និង​បន្ទាត់​ព្រំដែន​ត្រូវ​បង្កើន​ត្រួត​ពិនិត្យ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយ​មានជ័យ កាលពីយប់​ថ្ងៃ​ទី​២២​ ខែកុម្ភៈ ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ត្រី​​…

ខេត្តបន្ទាយមានជ័យ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយ​មានជ័យ កាលពីយប់​ថ្ងៃ​ទី​២២​ ខែកុម្ភៈ ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ត្រី​​ ​រ៉ែ​ម
វិ​រៈ ស្នងការ​រងទទួល​ផែនការ​ងារ​សេនាធិការដ្ឋាននៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ត្រួតពិនិត្យ​តាម​គោលដៅ​នីមួយ​ៗ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៨​ និង​តាម​បន្ទាត់​ព្រំដែន ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ថ្មពួក ដែល​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ សហការ​ជាមួយ​កង​កម្លាំង​យោធា​ឈរជើង ដោយ​ចាប់ពី​ព្រំប្រទល់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ មក​ទល់​និង​ព្រំប្រទល់​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នៅ​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នោះ លោក​ឧត្តមសេនីយ៍ត្រី​ រ៉ែ​ម វិ​រៈ ស្នងការ​រងទទួល​ផែនការ​ងារ​សេនាធិការដ្ឋាន បាន​ជម្រុញ​ដល់​កងកម្លាំង​នគរបាល​ ក៏​ដូច​ជា​កង​កម្លាំងយោធា ដែល​សហការ​ឈរជើង តាម​គោលដៅ​នីមួយ​ៗ​នោះ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​នាំ​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ការ​ឆ្លង​ដែន និង​ការ​លួច​នាំ​ចូល​ប្រជាជន​ខ្មែរ​មក​ពី​ប្រទេស​ថៃ ​ដោយ​គេចវេះ​ពី​សមត្ថកិច្ច​ ដើម្បីចៀស​ផុត​ពី​ការ​នាំ​ខ្លួន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ពី​សំណាក់​មេ​ខ្យល់។

ក្នុង​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​រង ជម្រុញ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ទាំង​រថ​ឈ្នួល​និង​អ្នក​រត់​ម៉ូតូឌុប ដែល​មាន​ដឹក​ជញ្ជូន​មនុស្ស ត្រូវ​សួរនាំ​ឲ្យ​បាន​ហ្មត់ចត់​។​ម្យ៉ាងវិញទៀត ត្រូវ​ចាំ​ឃ្លាំមើល​តាម​ផ្លូវ​ច្រករបៀង​តូច​ៗ កុំ​ឲ្យ​មានការ​លួច​ចេញ​របស់​ប្រជាពលរដ្ឋ​ទៅ​ថៃ បើ​មាន​ប្រជាពលរដ្ឋ​យើង​ចូល​មក​ខ្មែរ​វិញ ត្រូវ​បញ្ជូន​ពួក​គាត់​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​អប់រំ​ណែនាំ​ពួក​គាត់​ចូលរួម​ជាមួយ​ការ​ទប់ស្កាត់​ការ​រីក​រាល​ជម្ងឺ​កូ​វី​ដ ដោយ​អនុវត្ត​តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​និង​ការ​ណែនាំ របស់​ក្រសួងសុខាភិបាល ។​

ទន្ទឹម​នោះ​ ​ត្រូវ​តែ​រឹត​បន្តឹង​តាម​បន្ទាត់​ព្រំដែន​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​មេខ្យល់ ក៏​ដូច​ជា​អ្នក​នាំ​ផ្លូវ មិន​ត្រូវ​អត់ឱន​ឲ្យ​ទេ ប្រសិនបើ​ឃាត់ខ្លួន​បាន​មិន​ត្រូវ​លើកលែង​ជា​ដាច់ខាត គឺ​ត្រូវ​ឃាត់ខ្លួន​អនុវត្ត​តាម​ច្បាប់​៕​

អត្ថបទសរសេរ ដោយ