ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ធ្វើតេស្ត​រក​សំណាក​លើ​ក្រុម​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​ និងកង់​បី​ឥណ្ឌា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កុម្ភ​:​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា មាន​ក្រុម​គ្រូពេទ្យ​របស់​ក្រសួងសុខាភិបាលបាន​ចុះ​មក​ពិនិត្យ និងធ្វើតេស្ត​ដើម្បី​យក​សំណាក​រក​មេរោគ​កូ​វី​ដ​.១៩ លើ​ក្រុម​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កុម្ភ​:​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា មាន​ក្រុម​គ្រូពេទ្យ​របស់​ក្រសួងសុខាភិបាលបាន​ចុះ​មក​ពិនិត្យ និងធ្វើតេស្ត​ដើម្បី​យក​សំណាក​រក​មេរោគ​កូ​វី​ដ​.១៩ លើ​ក្រុម​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ តុ​ក​ៗនិង​អ្នក​រត់​កង់​បី​ឥណ្ឌា រួម​ទាំង​អ្នកបើកបរ​រថយន្តឈ្នួល (​តាក់ស៊ី​) ផង​ដែរ ដែល​មាន​ផល​ប៉ះពាល់​ព្រឹត្តិការ​ណ៏​សហ​គម​ន៍២០ ខែកុម្ភ​: ឆ្នាំ​២០២១ ​ ។

ការ​ធ្វើតេស្ត​នោះ ​ចាប់ពី​ព្រឹក​រហូត​ដល់​ម៉ោង​១១កន្លះថ្ងៃដដែល ​បាន​សម្រាក​ហូប​បាយ​រៀងៗខ្លួន តែ​កំណត់ពេល​រសៀល​បន្ត​ទៀត ។ នា​ព្រឹក​នេះ​ មាន​មនុស្ស​ចំនួន​៣៣នាក់ បាន​ចូល​ទៅ​ធ្វើតេស្ត​យក​សំណាក ដើម្បី​ធ្វើតេស្ត​រក​មេរោគ​ឆ្លង​កូ​វី​ដ​.១៩ នឹង​មាន​ស្ត្រី​១០នាក់ ។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភ​: ក្រុម​គ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល បាន​ចុះ​មក​ពិនិត្យ​ធ្វើតេស្ត​យក​សំណាក នៅ​ក្នុង​ពហុ​កីឡាដ្ឋាន​ជាតិ​នេះ​ម្តង​រួច​មក​ហើយ ក្នុង​នោះ​ ក៏​មាន​ក្រុម​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក នឹង​អ្នក​រត់​passapp កង់​បី​ឥណ្ឌា​៦៣ នាក់ (​ស្ត្រី​៦ នាក់​) ។ ការ​ធ្វើតេស្ត​រក​សំណាក​របស់​ក្រុម​គ្រូពេទ្យ នៃ​ក្រសួងសុខាភិបាល​នេះ មិន​សំដៅលើ​បុគ្គល​ណា​ម្នាក់​ទេ សំខាន់​ឲ្យ​តែ​អ្នក​នោះ​មានការ​សង្ស័យ​លើ​ប៉ះពាល់ ព្រឹ​ត្ត​ការ​ថ្ងៃ​ទី​២០ កុម្ភៈ ។

ប៉ុន្តែ​ការ​ធ្វើតេស្ត​នេះ​ភាគច្រើន​គឺ​ក្រុម​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក passapp កង់​បី​ឥណ្ឌា នឹង​តាក់ស៊ី ដែល​ពួក​គាត់​មានការ​សង្ស័យ ខ្លះ​បាន​ដឹក​ជនជាតិ​ចិន ពាក់​ពន្ធ​ករណី​ផ្ទុះ​កូ​វី​ដ​.១៩ ចេញពី​ក្លឹ​ប​N៨ កាលពី​ថ្ងៃ​២០ កុម្ភៈ នោះ នឹង​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​វិធានការ​ការពារ​ជម្ងឺឆ្លង​កូ​វី​ដ​.១៩ដល់​សហ​គម​នោះ ៕

អត្ថបទសរសេរ ដោយ