ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នៅ​ក្លឹ​ប​N8 ២​រូប និង​មនុស្ស​ម្នាក់​នៅ​​សង្កាត់​ទន្លេបាសាក់​ជា​អ្នក​កើត​កូ​វី​ដ​១៩​បំប្លែង​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ បាន​ប្រកាស​ឲ្យ​ដឹង​ថា កំណើន​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ «​នៅ​តែ​បន្ត​កើនឡើង​» នៅ​ឡើយ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ បាន​ប្រកាស​ឲ្យ​ដឹង​ថា កំណើន​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ «​នៅ​តែ​បន្ត​កើនឡើង​» នៅ​ឡើយ ជាក់ស្តែង​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ​នេះ គឺ​មាន​អ្នក​កើត​កូ​វី​ដ​១៩ ឆ្លង​ក្នុង​សហគមន៍​ឡើង​ដល់​៩៩​ករណី ។

ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ បើ​ទោះបីជា​ប្រទេស​កម្ពុជា មិន​ទាន់​មាន​ករណី​បាត់បង់​ជីវិត​ដោយ​សារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ «​តែ​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ​នៅ​តែ​មាន​ខ្ពស់ ហើយ​ស្ថានភាព​បច្ចុប្បន្ន គឺ​មាន​សភាព​រាតត្បាត​ធំ​ជាង និង​សាំ​ញុំ​ា​ជាង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា កន្លង​ទៅ ជា​ពិសេស​គឺ​ការ​ចម្លង​ប្រភេទ​វីរុស​បំប្លែង​ថ្មី ដែល​ការ​ចម្លង​របស់​វា​មាន​សភាព​កាច​សាហាវ និង​លឿន​ជាង​ធម្មតា​» ។

ក្រសួងសុខាភិបាល​បាន​គូសបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ វេលា​ម៉ោង​៦​និង​៣០​នាទី​រសៀល លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បញ្ជាក់​នូវ​ការ​វិភាគ​ឃើញ​អ្នកជំងឺ​០៣​នាក់ មាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ (​ប្រភេទ SAR-Cov-2 UK Variant) ។

ក្រសួងសុខាភិបាល​បាន​បន្ថែម​ទៀត​ថា «​បុគ្គល​ទាំង​បី​នាក់​នេះ ម្នាក់​មាន​អាសយដ្ឋាន​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ពីរ​នាក់​ទៀត​ជា​អ្នក​នៅ​ក្លឹ​ប​កំសាន្ត N8 ។ ករណី​ឆ្លង​លឿន​បែប​នេះ នឹង​មាន​លទ្ធភាព​អាច​បន្ត​ឆ្លង​នៅ​ក្នុង​សហគមន៍ ប្រសិនបើ​ប្រជាពលរដ្ឋ​យើង​មិន​បាន​យកចិត្តទុកដាក់​បន្ត​អនុវត្តន៍​វិធាន​ការណ៍​សុខាភិបាល​ដែល​ក្រសួង​ធ្លាប់​បាន​ចេញ​សេច​ក្តីណែនាំ​ក្រើនរំលឹក​អំពាវនាវ​ជា​រឿយ​ៗ​ដែរ​» ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ ១៩ សរុប​៥៩៣​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​៤៧៥​នាក់ និង​អ្នក​កំពុង​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រាជធានី​-​ខេត្ត​មាន​ចំនួន ១១៦ នាក់ ។ ក្នុង​នោះ​អ្នក​កើត​កូ​វី​ដ -១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មានការ​កើនឡើង​ដល់ ៩៩ នាក់​ហើយ ភាគច្រើន​ជា​ជនជាតិ​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ