ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​យ៉េន​ជប៉ុន​បង្ហាញ​ពី​កណ្តាប់ដៃ​ខ្លាំង​ជាង​ប្រាក់​រៀល​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​យ៉េន​ជប៉ុន​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ខ្លាំង​ជាង​ប្រាក់រៀល​ខ្មែរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​បានឱ្យ​ដឹង​ថា ១០០​យ៉េន​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​យ៉េន​ជប៉ុន​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ខ្លាំង​ជាង​ប្រាក់រៀល​ខ្មែរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​បានឱ្យ​ដឹង​ថា ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៧៦ រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ៣៩១៥ រៀល​ឯណោះ ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣៨៥៩ រៀល ហើយ​លក់​ចេញ​តែ ៣៨៩៨ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ទៀត ថា​តើ​មាន​អត្រា​យ៉ាងណា​ដែរ ដែល ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧០ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៥១ រៀល លក់​ចេញ ៥០០០ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣២២១ រៀល លក់​ចេញ ៣២៥៤ រៀល ។

ថ្ងៃនេះ​ផង​ដែរ ១​យន់​ចិន ទិញ​ចូល ៦៣០ រៀល លក់​ចេញ ៦៣៦ រៀល ហើយ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៦ រៀល លក់​ចេញ ៣៧០ រៀល ខណៈ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៨០ រៀល លក់​ចេញ ៣១១១ រៀល ។ ដោយឡែក ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ