ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកជំងឺ​កូ​វី​ដ​១៩ ជនជាតិ​ចិន​មួយ​រូប​មិន​អាច​ទាក់ទង​បាន​! ថ្នាក់ដឹកនាំ​សុំ​អ្នក​រត់​តាក់ស៊ី-​កង់​បីមក​ធ្វើតេស្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​អំពី​ការ​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​កូ​វី​ដ១៩ ចំនួន២៥ ករណី ដែល​ភាគច្រើន​ គឺជា​ការ​ឆ្លង​ក្នុង​សហគមន៍…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​អំពី​ការ​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​កូ​វី​ដ១៩ ចំនួន២៥ ករណី ដែល​ភាគច្រើន​ គឺជា​ការ​ឆ្លង​ក្នុង​សហគមន៍ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​មាន​បុរស​ជនជាតិ​ចិន​មួយ​រូប​ដែល​កើត​កូ​វី​ដ​១៩ «​មិន​អាច​ទាក់ទង​បាន​» ។

វិជ្ជមាន​កូ​វី​ដ១៩ ទាំង ២៥ ករណី​ គឺ​មាន ២៣ ករណី​ជាប់​ទាក់ទង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែល​មាន​ជនជាតិ​ចិន​ប្រុស​-​ស្រី ចំនួន ២១រូប និង​ខ្មែរ ២រូប ​។ អ្វី​ដែល​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នោះ ​គឺថាអ្នក​កើត​កូ​វី​ដ​-១៩ ចំនួន ២១​នាក់ ត្រូវ​បាន​ដាក់​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ ។

ក្រសួងសុខាភិបាល​បាន​បន្ត​ថា ប៉ុន្តែ​អ្នកជំងឺ​២​នាក់​ទៀត​ គឺ​មាន ស្ត្រី​ខ្មែរ​អាយុ​៤២ ឆ្នាំ​ដែល​មាន​អាសយដ្ឋាន​ស្នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ «​មិន​ព្រមទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​សម្អាង​គាត់​មានកូន​តូច​នៅ​ជាមួយ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​មន្ត្រី​សុខាភិបាល​កំពុង​សម្របសម្រួល ។ តែអ្នកជំងឺ​ជា​បុរស​ជនជាតិ​ចិន​មួយ​រូប អាយុ​២៣​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​ភ្នំពេញ «​មិន​អាច​ទាក់ទង​បាន​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ​ លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៅ​ព្រឹក ​ថ្ងៃ​ទី ២៣ ខែកុម្ភៈ​នេះ​ផង​ដែរ បាន​ស្នើ​សុំ​បងប្អូន​អ្នក​បើក​តាក់ស៊ី រត់​កង់​បី ដែល​បាន​ដឹក​មនុស្ស​ចេញចូល​នៅ​ទី​ទាំង​ចំនួន ២៣ ដែល​ក្រសួង​បាន​ប្រកាស​សូម​ចូលរួម​មក​ធ្វើតេស្តរ​កកូ​វី​ដ ១៩ ដើម្បី​ទប់ស្កាត់​ និង​បង្ការ​នូវ​ការ​ឆ្លង​ និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ក្នុង​សារ​សម្លេង​ពិសេស​កាលពី​រាត្រី​ថ្ងៃ​ទី ២២ កុម្ភៈ បាន​អំពាវនាវ​ដល់ ដល់​បងប្អូន​រត់​តាក់ស៊ី រត់​កង់​បី រត់​ផាស់​អាប់​គ្រប់​ប្រភេទ សុំ​ចូលរួម​យក​សំណាក ដើម្បី​ទប់ស្កាត់​បង្ការ​ការ​រីក​រាលដាល​កូ​វី​ដ​១៩ ព្រោះ​ពេល​នេះ «​ព្រឹត្តិការណ៍ ២០​កុម្ភៈ​» ដែល​កើត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​លើក​នេះ ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ពេល​មុន​ៗ រហូត​ឈាន​ដល់​ការ​បិទ​នូវ​ទីតាំង​ជា​ច្រើន​កន្លែង​ និង​ការ​បិទ​សាលារៀន​រដ្ឋ​ និង​ឯកជន​រយៈពេល ២ ស​ប្តា​ហ៍​ជា​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ