ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​! អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​៣​នាក់ ជា​រោគ​សញ្ញា​បំប្លែង​ពី​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​៣​នាក់ ជា​រោគ​សញ្ញា​នៃ​ការ​បំប្លែង​ខ្លួន​វីរុស​ពី​ជំងឺ​កូ​វី​ដ​១៩ ហើយ​បច្ចុប្បន្ន​អ្នក​ទាំងនេះ បាន​កំពុង​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ ។ ថ្លែង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​៣​នាក់ ជា​រោគ​សញ្ញា​នៃ​ការ​បំប្លែង​ខ្លួន​វីរុស​ពី​ជំងឺ​កូ​វី​ដ​១៩ ហើយ​បច្ចុប្បន្ន​អ្នក​ទាំងនេះ បាន​កំពុង​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ ។

ថ្លែង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន ខែកុម្ភៈ ឆ្នាំ​២០២១ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​ជនបរទេស​ចំនួន​៣​នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បាន​បំ​លែងខ្លួន​ទៅ​ជា​រោគ​សញ្ញា​ថ្មី​ក្នុង​ចំណោម​អ្នក​ឆ្លង​ចំនួន​២៥​នាក់​(​ថ្ងៃ​ទី​២៣​កុម្ភៈ​)​។

លោកស្រី​បាន​លើក​ថា ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​គិតគូរ​រក​វិធានការ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​នេះ ឆ្លង​ដល់​ប្រជាជន​ដោយពេល​ខ្លះ​មិន​បាន​សម្រាក​ក៏​មាន ។ លោកស្រី​ថា កន្លង​មក​ក៏​មាន​អ្នកធ្វើការ​អធិប្បាយ​មួយ​ចំនួន​មិន​បាន​ឲ្យ​តម្លៃ​លើ​លក្ខណៈ​វិទ្យាសាស្ត្រ​ផង​ដែ រ​។ ប៉ុន្តែ​លោកស្រី​បាន​ក៏​ទទូច​ឲ្យ​មានការ​ជឿជាក់​លើ​ការ​ខិតខំ​របស់​អ្នក​វិទ្យា​សាស្ត្រា ។

លោកស្រី​ថា ពេល​នេះ​ជំងឺ​កូ​វី​ដ​១៩​បាន​កំពុង​បំប្លែង​ខ្លួន​ដោយ​ខ្លះ​ខ្លាំង និង​ខ្សោយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ករណី​ឆ្លង​លឿន​ផង​ដែរ ។ លោកស្រី​បាន​លើក​ឡើង​ថា ពិភពលោក​បាន​កំពុង​ព្រួយបារម្ភ ចំពោះ​ការ​បំប្លែង​ខ្លួន​របស់​វីរុស​កូ​វី​ដ​១៩​ដោយសារ​មិន​ទាន់​កំណត់​បាន​។ លោកស្រី​បន្ត​ថា ពិភពលោក​ក៏​មិន​ទាន់​បញ្ជាក់​ថា ជំងឺ​កូ​វី​ដ​១៩​កើត​ចេញពី​ប្រទេស​កម្ពុជា​នោះ​ទេ ។ ហើយ​ការ​បំ​លែងខ្លួន​របស់​វីរុស​កូ​វី​ដ​១៩​នេះ ក៏​ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​ផង​ដែរ ។ លោកស្រី​ក៏​បាន​លើក​ឡើង​ថា ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មាន​ភាព​លឿន​ជាង​ពី​ពេល​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ