ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យពេកជិះបុកសំណាញ់បាល់ ក្រោយ​​​​ស្ត្រី​​២នាក់​​ស្រែកឱ្យជួយ​ចាប់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​​ធ្វើ​សកម្មភាព​​ឆក់​ទូរស័ព្ទ​​ពី​ស្រី្ត​២​នាក់​កំពុង​​ជិះ​ម៉ូតូ​មក​ពី​ផ្ទះ​ប្អូនថ្លៃ​បាន​សម្រេច ប៉ុន្តែ​​ត្រូវ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​​បង្កការ​ភ្ញាក់​ផ្អើល​​​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ស្ទាក់​​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ រួច​​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់ ។​ ហេតុការណ៍៍​ខាងលើនេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រង់​ចំណុច​តារាង​បាល់មួយកន្លែង…

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​​ធ្វើ​សកម្មភាព​​ឆក់​ទូរស័ព្ទ​​ពី​ស្រី្ត​២​នាក់​កំពុង​​ជិះ​ម៉ូតូ​មក​ពី​ផ្ទះ​ប្អូនថ្លៃ​បាន​សម្រេច ប៉ុន្តែ​​ត្រូវ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​​បង្កការ​ភ្ញាក់​ផ្អើល​​​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ស្ទាក់​​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ រួច​​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់ ។​

ហេតុការណ៍៍​ខាងលើនេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រង់​ចំណុច​តារាង​បាល់មួយកន្លែង ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​​រាជធានីភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ សាន្ត ប៊ុ​ន​សៀង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ហាងនៅ​ម្តុំ​ផ្លូវ​២០០៤ ស្នាក់​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ រី​ឯ​​ម៉ូតូ​​​មួយគ្រឿង​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​​ឆ្នាំ​២០១៥​ឡើង​តែម​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ​1DJ-1099 ។​

ចំណែក​ជន​រង​គ្រោះ​ទាំង​​​២នាក់ ក្នុងនោះ​ម្នាក់​​ឈ្មោះ ផេង សុ​ភឿ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និ​ងម្នាក់​ទៀត​ឈ្មោះ វ៉ា​ស្រី ហ័​រ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ ។ ជនរងគ្រោះទាំង​​​២នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា​។ ជនរងគ្រោះទាំង​​​២នាក់​ជិះម៉ូតូ​​​មួយគ្រឿង​​ម៉ាក​ស៊ុ​យ​​ហ្ស៊ុយ​គី​លែ​ត ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ​ក្រចេះ ​1E-0763​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ ​ពួក​គាត់​បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ត្រឡប់​មក​ពី​ផ្ទះ​ប្អូនថ្លៃ​ ក្នុង​គោលបំណង​ទៅ​ផ្ទះ​ជួល​វិញ ខណៈ​ពេល​កំពុង​តែ​ជិះ​​ម៉ូតូធ្វើ​ដំណើរ​​មកដល់ចំណុចកើតហេតុ​ខាងលើ​​ ស្រាប់តែ​​លេច​​មុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​​​​​មួយគ្រឿង​​​មក​ក្បែរ​ពួកគាត់​ ហើយ​លូកដៃ​ឆក់​យក​ទូរ​ស័ព្ទ​ដែល​ទុក​នៅ​ក្នុង​ថត​ម៉ូតូ​ខាង​មុខ​​បានសម្រេច​ រួច​ជិះ​គេច​ខ្លួន ។

តាម​ប្រភពដដែលបានបន្ត​ថា ភ្លាម​ៗ​នោះ​​ពួកគាត់​​ស្រែក​ ចោរ​ៗ ​​បង្កការ​ភ្ញាក់​ផ្អើល​​ដល់​​ប្រជាពលរដ្ឋ​ឆោឡោ​នាំ​គ្នា​ដេញ​តាម​ចាប់ ​​​ធ្វើ​ឱ្យ​​ជនសង្ស័យភ័យ​ក៏​ជិះ​​ម៉ូតូ​​គេច​ពី​ប្រជាពលរដ្ឋ​ទៅ​ទាក់​នឹង​សំណាញ់​តារាង​បាល់ទះ ​បណ្ដាល​ឲ្យ​ជ្រុល​ទៅ​បុក​បង់​អង្គុយ​លេង​ធ្វើ​ឲ្យ​ដួល​ក្រោក​មិន​រួច ​ហើយ​ក៏៏​ត្រូវប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ប្រគល់​ទៅ​សមត្ថកិច្ចយក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កា​កាប​ទី​២​។ ចំណែក​បង់​អង្គុយ​លេង​វិញ​រង​ការ​ខូចខាត​បែក​ខ្ទិច​អស់ទាំង​ស្រុង ។ ចំណែក​ម៉ូតូ​ជនសង្ស័យ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​បន្តិចបន្តួច​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ​ បន្ទាប់​ពី​សមត្ថកិច្ច​បាន​សួរនាំ ​ជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​​​ថា ​ខ្លួន​ពិតជា​បាន​​ធ្វើ​សកម្មភាព​ឆក់​ង​ទូរស័ព្ទ​ដៃ​របស់​ស្រី្ត​រង​គ្រោះ​ប្រាកដ​​មែន បន្ទាប់​មក​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ខណ្ឌ​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​បន្ត​។ ចំណែក​ទូរ​ស័ព្ទ​ ត្រូវបាន​សមត្ថកិច្ច ប្រគល់​អោយទៅ​​ស្រី្ត​រង​គ្រោះ​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ