ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូ​នជនប្រុស-ស្រី​ដែលពាក់ព័ន្ធ​​នាំ​មនុស្ស​ឆ្លង​ដែន​​ខុសច្បាប់​ទៅ​​តុលា​ការ​ខេត្ត​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ស្រី​០១​នាក់ ពាក់ព័ន្ធ​ករណី​នាំ​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លង​ដែន ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។​…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ស្រី​០១​នាក់ ពាក់ព័ន្ធ​ករណី​នាំ​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លង​ដែន ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។​

គិតមក​ទល់​​ថ្ងៃ​ទី​២៣​ កុម្ភៈ ​ឆ្នាំ​២០២១ នេះ ជនសង្ស័យ​សរុប​ចំនួន​២១​នាក់ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។

លោក​វរសេនីយ៍​ឯក ឡាយ គឹ​ម​លួ​ន នាយការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជនបាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​ទាំង​០៧​នាក់ ស្រី​០១​នាក់ ។ ​ក្នុង​នោះ​ក្រុង​ប៉ោយ​ប៉ែ​ត ចំនួន​០៣​នាក់ មាន​៖​ឈ្មោះ​០១/-​ញ៉ ណា​ន ហៅ​ញ៉ សង ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ ,០២/-​ឈ្មោះ​ស៊ី​ង ដា ហៅ​រ៉ា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​,០៣/-​ឈ្មោះ​ប៉ាន់ សា​រួន ហៅ ជា ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​។​

នៅ​ស្រុក​ថ្មពួក​ចំនួន​០២​នាក់​មាន​ ៖០១-​ឈ្មោះ​វ៉ា​ន់ ផេង ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​,០២-​ឈ្មោះ​គង់ ចក់ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ ។​ ស្រុក​អូរ​ជ្រៅ​ចំនួន​០២​នាក់ មាន​៖ ០១-ឈ្មោះ ឡែ​ម ឌី​ឡែ​ត ភេទ​ប្រុស​អាយុ ៤២​ឆ្នាំ ,០២-ឈ្មោះ លិ​ម ពិសី​ហៅ​ម៉ា​ប់ ភេទ​ស្រី​អាយុ​៣០​ឆ្នាំ ។

លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង ការពារ​អនីតិជន បាន​បញ្ជាក់​ថា​៖​ចាប់ពី​ថ្ងៃ​ទី​១៥​ខែកុម្ភៈ មក​ទល់​ពេល​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស ស្រី ដែល​ពាក់ព័ន្ធ​និង​ការ​នាំ​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លង​ដែន​នេះ ចំនួន​សរុប​២១​នាក់ ក្នុង​នោះ ស្រុក​អូរ​ជ្រៅ​ចំនួន ចំនួន​០៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ស្រី​០២​នាក់ ជន​រង​គ្រោះ​ចំនួន​១៣​នាក់ ស្រី ០៤​នាក់​។

​ស្រុក​ស្វាយចេក ចំនួន​០២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ជន​រង​គ្រោះ​ចំនួន​០៦​នាក់ ស្រី​០៣​នាក់​។​ ស្រុក​ថ្មពួក ០៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​០៧​នាក់ ស្រី​០២​នាក់ ជន​រង​គ្រោះ​ចំនួន​០៩​នាក់ ស្រី​០២​នាក់​។

ក្រុង​ប៉ោយ​ប៉ែ​ត ០២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់ ស្រី​០១​នាក់ ជន​រង​គ្រោះ​ចំ​នយន​១០​នាក់ ស្រី​០៤​នាក់​។​ស្រុក​ម៉ា​ឡៃ ០១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ជន​រង​គ្រោះ​០៨​នាក់ ស្រី​០៤​នាក់​៕​

អត្ថបទសរសេរ ដោយ