ហួសពេលអើយរ៉ាពុកម៉ែ-បទអើយរ៉ា-ស្មូតបែបអើយរ៉ា


១-អ្នកម៉ែអើយរ៉ាជួយដល់បុត្រ ចង្ហុតអើយរ៉ាអត់អាហារ
ពិបាកអើយរ៉ាចេញវាចា កើតការអើយរ៉ាដោយធ្លាក់ខ្លួន។

២-លោកពុកអើយរ៉ាបានប្រដៅ កូនចៅអើយរ៉ាអោយខ្ជាប់ខ្ជួន
ប្រឹងប្រែងអើយរ៉ាហើយមាំមួន បំពួនអើយរ៉ាភាពក្រីក្រ។

៣-កាលក្មេងអើយរ៉ាមិនខ្ចីស្តាប់ បា្រយបា្រប់អើយរ៉ាថាមិនល្អ
ទេសនាអើយរ៉ាក្រិនក្រមរ ស្លន់ស្លអើយរ៉ាទើបនឹកចាំ។

៤-ដល់ពេលអើយរ៉ាកូនជាន់ក ដឹងល្អអើយរ៉ានោះបណ្តាំ
អោយក្រោកអើយរ៉ាប្រើម្រាមបាំ្រ សស្រាំអើយរ៉ាត្បិតជីវិត។

៥-ប្រព្រឹត្តអើយរ៉ាសុចរិត ក្រមក្រឹត្យអើយរ៉ាណាវរមិត្រ
រៀនសូត្រអើយរ៉ាខ្ចីវ័យពិត បែងគិតអើយរ៉ាទាន់ព្រលឹម។

៦-ដឹងខ្លួនអើយរ៉ាស្ទើរផុតពេល កូនរេលអើយរ៉ាដំណើរទ្រាម
ត្រូនត្រានអើយរ៉ាដើរស្ពាយយាម គំរាមអើយរ៉ាដោយជម្ងឺ។

៧-ចាំហើយអើយរ៉ាមួយជីវី សំភីអើយរ៉ាអាចរន្ទឺ
តិចណាស់អើយរ៉ាមិនកើតឈឺ មិនឌឺអើយរ៉ានឹងវាសនា។

បណ្តៅ៖ញេចទៅខ្មេះខ្មោច នាមស្វាយឆេះខ្លោច តើនោះជាអ្វី?។
ដោយ វ៉ា ប៊ុណ្ណនី
អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា កាណាដា bunnyvar09@yahoo.ca

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ