ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមកពីថៃ ២២នាក់ កំពុងធ្វើចត្តាឡីស័ក នៅខេត្តតាកែវ អវិជ្ជមានវីរុសកូវីដ១៩

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ៖ នៅខេត្តតាកែវ ជាប់ព្រំដែនវៀតណាម មានអ្នកធ្វើដំណើរ​មកពីប្រទេសថៃ ចំនួន ២២នាក់ កំពុងធ្វើចត្តាឡីស័ក​។ អ្នកទាំងនោះ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ហើយលទ្ធផលបង្ហាញថា…

ខេត្តតាកែវ៖ នៅខេត្តតាកែវ ជាប់ព្រំដែនវៀតណាម មានអ្នកធ្វើដំណើរ​មកពីប្រទេសថៃ ចំនួន ២២នាក់ កំពុងធ្វើចត្តាឡីស័ក​។ អ្នកទាំងនោះ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ហើយលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩​។ យ៉ាងណាក៏ដោយ ពួកគេត្រូវបន្តធ្វើចត្តាឡីស័ក​ឲ្យគ្រប់ ១៤ថ្ងៃ។

សូមរម្លឹកថា ករណី​ពលករមកពីថៃ ហើយធ្លាយរហូតដល់​ស្រុកកំណើតនៅ​ខេត្តតាកែវនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាស​កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១​។ ករណីនោះ នាំ​ឲ្យអធិការនគរបាល​ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវបានដកស័ក បណ្តេញចេញពីក្របខណ្ឌប៉ូលិសជាតិ ហើយត្រូវតុលាការ​ចោទប្រកាន់ និងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារថែមទៀត​។ មេក្លោង​ជាច្រើននាក់ ដែលនាំពលករឆ្លងដែនខុសច្បាប់ ក៏ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់​។

​លោកឱសថការី ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ បាន​ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ​ បានពិនិត្យសុខភាពពលករ និងនិស្សិត ដែលកំពុងធ្វើចត្តាឡីស័ក នៅខេត្តតាកែវ ជាប់ព្រំដែនវៀតណាម​ មានចំនួនសរុប ៨០ នាក់ ( ស្រី ៣៨ នាក់ )។ ក្នុងនោះ អ្នក​មកពីវៀតណាម មានចំនួន ៥៨ នាក់ ( ស្រី ៣០ នាក់ ) និងអ្នក​មកពីថៃ មានចំនួន ២២នាក់ ( ស្រី ៨ នាក់ )។

កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ មានអ្នក​ចូលថ្មី ៣នាក់ ( ស្រី ២នាក់ ) ដែល​ជាអ្នកដំណើរ​មកពីប្រទេសវៀតណាម កំពុងធ្វើចត្តាឡីស័ក នៅសណ្ឋាគារ 7DAYS IN HOTEL ក្នុង​ខេត្តតាកែវ​៕ ដោយ៖ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ