ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខារ៉ាអូខេ រ៉ូមែនទិច ធ្វើតេស្ត​បុគ្គលិក ២៧នាក់ និងធ្វើ​ចត្តាឡីស័ក ក្រោយអ្នកជំងឺកូវីដ​ម្នាក់ បានទៅទីនោះ!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កម្លាំងមានសម្ថកិច្ច បានបិទខារ៉ាអូខេ រ៉ូមែនទិច និង​តម្រូវឱ្យបុគ្គលិក ចំនួន ២៧ នាក់ ( ស្រី…

ភ្នំពេញ៖ កម្លាំងមានសម្ថកិច្ច បានបិទខារ៉ាអូខេ រ៉ូមែនទិច និង​តម្រូវឱ្យបុគ្គលិក ចំនួន ២៧ នាក់ ( ស្រី ១០នាក់ ) ធ្វើតេស្តរកមេរោគកូវីដ១៩ ព្រមទាំង​ត្រូវធ្វើចត្តាឡីស័ក​ មិន​ឲ្យចេញទៅណាឡើយ​។ ​ចំណាត់ការនេះ បានកើតឡើង ក្រោយរកឃើញថា បុរសម្នាក់ ដែលមានផ្ទុកជំងឺកូវីត ១៩ ធ្លាប់បានចូលខារ៉ាអូខេគ្រួសារនេះ កាលពីថ្ងៃទី១៨កុម្ភៈ​។

កម្លាំងសមត្ថកិច្ចចម្រុះ បាន​ចុះបិទហាងខារ៉ាអូខេនេះ កាលពីវេលាម៉ោង ០៤ និង ០០នាទីល្ងាច ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ហាងខារ៉ាអូខេគ្រួសារ យីហោ រ៉ូមែនទិច​ ស្ថិតនៅផ្លូវលេខ​១១០ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

​​អ្នករស់នៅក្បែរខាងម្នាក់ បានប្រាប់​ថា ទីតាំងហាងខារ៉ាអូខេនេះ ត្រូវបានគេបិទ តាំងពីថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ​២០២១ មកម្លេះ ដោយបានបិទដំណាលនឹងគេប្រកាស​បិទនៅកោះពេជ្រ។

ដោយសារតែកន្លងមក ហាងខារ៉ាអូខេនេះ បាន​បិទតែមួយរយៈ អំឡុងពេល​កូវីដរាតត្បាត កាលពីឆ្នាំមុន ហើយ​ក្រុមបុគ្គលិក សុទ្ធតែមានផ្ទះ និងស្រុកកំណើត នៅតាមខេត្តឆ្ងាយៗនោះ ក៏បន្តស្នាក់នៅកន្លែងធ្វើការរបស់ពួក​គាត់បែប​នេះទៅ។

ក្រោយពីក្រុមគ្រូពេទ្យរបស់ខាងក្រសួងសុខាភិបាល បានធ្វើតេស្ត និង​យកសំណាក​រកមេរោគកូវីត១៩ ទៅលើក្រុមបុគ្គ​លិក​របស់ហាងខារ៉ាអូខេ ​រ៉ូមែនទិច ​រួចហើយ ក៏បានវិលត្រឡប់ទៅវិញ ដោយតម្រូវអោយក្រុមបុគ្គលិកប្រុសស្រីទាំង ២៧នាក់ ( ស្រី ១០នាក់) បន្តស្នាក់នៅក្នុងហាងខារ៉ាអូខេនេះ ដោយមិនអនុញ្ញាតអោយចេញទៅណា​មកណា​ឡើយ ដើម្បី​តាមដានសុខភាព។  ​កម្លាំងអាជ្ញាធរខណ្ឌដូនពេញ ក៏បានដាក់​បារ៉ាស់​បិទមុខហាង និង​ដាក់កម្លាំងយាមកាម នៅខាងក្រៅហាង​ផងដែរ៕ ដោយ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ