ភ្នំពេញ៖ លទ្ធផលចុងក្រោយ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម តាមផ្លូវជាតិលេខ១ ក្នុងរាជធានីភ្នំពេញ បង្ហាញថា អ្នកពាក់ព័ន្ធនឹងព្រិត្តិការណ៍ សហគមន៍ថ្ងៃ២០កុម្ភៈ និងអ្នកជាប់សង្ស័យពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ បានមកយកសំណាក ធ្វើតេស្ត នៅថ្ងៃទី២២កុម្ភៈនេះ សរុបចំនួន ១៥០នាក់ ក្នុងនោះ មានប្រុស ៨១នាក់។ អ្នកទៅធ្វើតេស្តភាគច្រើន ជាជនជាតិចិន។
នៅថ្ងៃទី២២កុម្ភៈនេះ មានអ្នកជំងឺកូវីដ១៩ ចំនួន ២៣នាក់ មានប្រុស ១២នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែនេះ។
ដំណើរការយកសំណាក ធ្វើតេស្តរកមេរោគកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅបន្តធ្វើ នៅមណ្ឌលសុខភាពចាក់អង្រែ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមទាំងនៅកោះពេជ្រ។
សូមរម្លឹកថា ព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ ត្រូវបានក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃទី២២កុម្ភៈនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៧៦នាក់ហើយ។ ក្នុងនោះ មានខ្មែរ ១០នាក់ ចិន ៦៤នាក់ វៀតណាមម្នាក់ និងកូរ៉េម្នាក់៕ ដោយ៖ ម៉ម លីហេង



ចែករំលែកព័តមាននេះ