ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថត​បាន​សត្វព្រៃច្រើនប្រភេទ​​​ តាម​រយៈ​ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ​

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិសាត់​៖ នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២០ មក​ដល់​បច្ចុប្បន្ន នាយកដ្ឋាន​អភិរក្ស​ដីគោក​ខាងត្បូង​បឹង​ទន្លេសាប បាន​សហការ​ជាមួយ អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ (Wild Earth…

ខេត្តពោធិសាត់​៖ នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២០ មក​ដល់​បច្ចុប្បន្ន នាយកដ្ឋាន​អភិរក្ស​ដីគោក​ខាងត្បូង​បឹង​ទន្លេសាប បាន​សហការ​ជាមួយ អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ (Wild Earth Allies) និង​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់​ចុះ​សិក្សា​ស្រាវជ្រាវ​សត្វព្រៃ តាម​រយៈ​ការ​ដាក់​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ (Camera-trap) ចំនួន​៩​គ្រឿង​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ភូមិសាស្ដ្រ​ខេត្តពោធិសាត់ កា​សិក្សា​ជ្រាវ​បាន​ទទួលលទ្ធផល​សំខាន់​ៗ​ដូច​ជា​៖ ថត​បាន ដំរីព្រៃ ខ្ទីង ឈ្លុ​ស ស្វា​ព្រាម ស្វា​ត្រោស ឆ្កែព្រៃ ឃ្លា​ឃ្មុំ​ធំ ស្ការ​ធំ ក្ងោក កុក​ពាក់​អំបោះ និង​ប្រភេទ​សត្វព្រៃ​មួយ​ចំនួន​ទៀត​។

មាន​សត្វ​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​ថត​ហើយ ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​នឹង​ដាក់​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ​បន្ថែម​ទៀត​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ ទិន្នន័យ​ពី​ការ​សិក្សា​ស្រាវជ្រាវ​នេះ​និង​យក​មក​ប្រើប្រាស់​សម្រាប់​ជា​ផ្នែក​មួយ​ក្នុង​ការ​កំណត់​តំបន់​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ជា​ពិសេស​ការ​កំណត់​តំបន់​ស្នូល​និង​តំបន់​អភិរក្ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ