ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីបំផុត! ២​ប្រទេស​បាន​​ព្រមព្រៀង​ដក​ទ័ព​​រៀងខ្លួន​ពី​តំបន់​ព្រំដែន​​មាន​ជម្លោះ​

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​-​ចិន ៖ ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២១​កុម្ភៈ​ប្រកាស​ថា កងទ័ព​របស់​ខ្លួន​ក៏​ដូច​ជា​កងទ័ព​ចិន បាន​បង្ហើយការ​ដក​ពី​ផ្នែក​មួយ​នៃ​ព្រំដែន​មាន​ជម្លោះ រវាង​ប្រទេស​ទាំង​២​នៅ​តំបន់​ហ៊ីម៉ា​ឡៃ​យ៉ា បន្ទាប់​ពី​​ច្រើន​ខែ​នៃ​ភាព​តានតឹង​។ ការ​ប៉ះទង្គិច​គ្នា​ចុង​ក្រោយ​រវាង​កង​យោធា​ចិន ​និង​ឥណ្ឌា​ក្នុង​តំបន់​នោះ កាលពី​ខែមិថុនា​ឆ្នាំ​២០២០…

ប្រទេស​ឥណ្ឌា​-​ចិន ៖ ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២១​កុម្ភៈ​ប្រកាស​ថា កងទ័ព​របស់​ខ្លួន​ក៏​ដូច​ជា​កងទ័ព​ចិន បាន​បង្ហើយការ​ដក​ពី​ផ្នែក​មួយ​នៃ​ព្រំដែន​មាន​ជម្លោះ រវាង​ប្រទេស​ទាំង​២​នៅ​តំបន់​ហ៊ីម៉ា​ឡៃ​យ៉ា បន្ទាប់​ពី​​ច្រើន​ខែ​នៃ​ភាព​តានតឹង​។

ការ​ប៉ះទង្គិច​គ្នា​ចុង​ក្រោយ​រវាង​កង​យោធា​ចិន ​និង​ឥណ្ឌា​ក្នុង​តំបន់​នោះ កាលពី​ខែមិថុនា​ឆ្នាំ​២០២០ បណ្ដាល​ឲ្យ​មនុស្ស​​​បាត់​បង់​ជីវិត​ជា​​ច្រើន​នាក់​ទាំង​សងខាង គឺ​២០​នាក់​ខាង​ផ្នែក​ឥណ្ឌា​និង​​៤​នាក់​ខាង​ផ្នែក​ចិន​។

ឧប្បត្តិហេតុ​នៅ​តំបន់​ខ្ពស់​នៃ​ព្រំដែន​នៅ​ទី​បេ ​និង​តំបន់ ​LADAKH ​ឥណ្ឌា មាន​សភាព​ធ្ងន់ធ្ងរ​បំផុត រវាង​មហា​យក្ស​អា​ស៊ី​ទាំង​២ ចាប់តាំងពី​សង្គ្រាម​ផ្លេកបន្ទោរ​រវាង​ប្រទេស​ទាំង​២ កាលពី​ឆ្នាំ​១៩៦២ ​ដែល​ចិន​ជា​អ្នក​ឈ្នះ​ដោយ​ស្រួល​លើ​ឥណ្ឌា​មក​។

ខ្សែបន្ទាត់​ព្រំដែន​រវាង​ឥណ្ឌា​ ​និង​ចិន ​មិន​ទាន់​ត្រូវ​បាន​កំណត់​ច្បាស់​នៅឡើយ ហើយ​ប្រទេស​ទាំង​​២​បាន​ចោទប្រកាន់​គ្នា​ថា ជាន់ឈ្លី​លើ​ដែនដី​គ្នា​ទៅ​វិញ​ទៅ​មក​។ ក្រុង​ប៉េ​កាំ​ង ​និង​ក្រុង​ញូ​វ​ដែ​ល្លី បាន​បញ្ជូន​ទៅ​កាន់​តំបន់​មាន​ជម្លោះ​នូវ​ទាហាន​ច្រើន​សិប​ពាន់​នាក់​ថែម​ទៀត ព្រមទាំង​បណ្ដា​អាវុធ​​ធុន​ធ្ងន់ ក្រោយ​ការ​ប៉ះទង្គិច​គ្នា​កាលពី​ខែមិថុនា​។

ប្រទេស​ទាំង​២​បាន​ចុះហត្ថលេខា​កាលពី​ដើមខែ​កម្ភៈ ក្រោយ​ការ​ចរចា​គ្នា​៨​លើក លើ​កិច្ច​ព្រម​ព្រៀង​ដកទ័ព​ទាំង​សងខាង ពី​ក្នុង​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​មាន​ជម្លោះ​នៅ​ព្រំដែន​៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ