ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​មិន​បាន​សម្រេច​ផ្តួល​ម៉ូតូ​ចោល រួច​រត់គេច​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ផ្តួល​ម៉ូតូ​ទុក​ចោល រួច​រត់គេច​ខ្លួន​បាត់​ស្រមោល បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​គូស្នេហ៍​មួយគូ​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មក​ពី​ញ៉ាំ​អាហារ តែ​មិន​បាន​សម្រេច​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រង់​ចំណុច​ទល់មុខ​អនុ​វិទ្យាល័យ​ចតុមុខ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ផ្តួល​ម៉ូតូ​ទុក​ចោល រួច​រត់គេច​ខ្លួន​បាត់​ស្រមោល បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​គូស្នេហ៍​មួយគូ​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មក​ពី​ញ៉ាំ​អាហារ តែ​មិន​បាន​សម្រេច​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រង់​ចំណុច​ទល់មុខ​អនុ​វិទ្យាល័យ​ចតុមុខ តាម​បណ្ដោយ​ផ្លូវ​២០៨​កែង​នឹង​ផ្លូវ​ព្រះ​នរោត្ដម ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ជន​រង​គ្រោះ​មានឈ្មោះ ធា​រ៉ា អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់ និង​បុរស​ជា​សង្សារ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ស្កុប​ភី ពណ៌​ស សុំ​មិន​បញ្ចេញ​ស្លាក​លេខ​។ ដោយ​បាន​ជិះ​ដឹក​គ្នា​ចេញពី​ញ៉ាំ​អាហារ​នៅ​ផ្សារ​កណ្តាល បំណង​ត្រឡប់​ទៅ​ផ្ទះ​ជួល​នៅ​ឯ​ទួល​ទំពូង​វិញ​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ខណៈ​ពេល​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥១ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​រូប​គាត់ (​ស្ត្រី​រង​គ្រោះ​) គឺ​អង្គុយ​រួម​ដំណើរ​ពីក្រោយ និង​មាន​កាបូបស្ពាយ​ចំហៀង​ជាប់​នឹង​ខ្លួន​ថែម​ទៀត​ផង​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ជិះ​ឌុ​ប​គ្នា​ដល់​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ តាម​បណ្ដោយ​ផ្លូវ​៥១ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ី​គី​និ​ច ពណ៌​ខ្មៅ​លាយ​.​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1CC-0209 បាន​ជិះ​តាម​ពីក្រោយ និង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​គាត់ (​ស្ត្រី​រង​គ្រោះ​) តែ​ស្ត្រី​រង​គ្រោះ​មាន​ស្មារតី​រឹង ក៏​ស្រវា​ចាប់​កាបូប​ទាញ​យក​មក​វិញ ធ្វើ​ឲ្យ​ជនសង្ស័យ​ឆក់​កាបូប​របស់​ជន​រង​គ្រោះ​មិន​បាន​សម្រេច រួច​ក៏​បន្ថែម​ល្បឿន​ជិះ​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​។

ភា្ល​ម​ៗ​នោះ ជន​រង​គ្រោះ​ក៏​បាន​ស្រែ​កថា «​ចោរ​ៗ» រួច​ក៏​ជិះ​ដេញ​តាម​ពីក្រោយ រហូត​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​ម៉ូតូ​របស់​ជនសង្ស័យ​បាន​ដាច់​ខ្សែ​ពាន​ទៅ​មុខ​លែង​រួច ក្រុម​ជន​សង្ស័យ​​ក៏​ផ្តួល​ម៉ូតូ​ទុក​ចោល​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ធ្វើការ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​រាំង និង​បាន​យក​ម៉ូតូ​របស់​ជនសង្ស័យ​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ស្រាវ​ជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ