ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈ្វេងយល់​បារមី​១០​យ៉ាង

3 ឆ្នាំ មុន

បារមី គឺ​គុណជាតិ​ដ៏​ល្អ​ដែល​បុគ្គល​គួរ​បំពេញ ឬ​ប្រែ​ម្យ៉ាងទៀត គុណធម៌​ដ៏​ឧត្តម​ដែល​ញុំ​ា​ង​សត្វ​ឲ្យ​បាន​ត្រាស់​ដឹង នឹង​បាន​ដល់ត្រើយ​គឺ​ព្រះ​និព្វាន ។ បារមី​នោះ​មាន​១០​គឺ ១-​ទានបារមី បារមី​គឺ​ការ​ឲ្យ​ទាន​, ២-​សីល​បារមី…

បារមី គឺ​គុណជាតិ​ដ៏​ល្អ​ដែល​បុគ្គល​គួរ​បំពេញ ឬ​ប្រែ​ម្យ៉ាងទៀត គុណធម៌​ដ៏​ឧត្តម​ដែល​ញុំ​ា​ង​សត្វ​ឲ្យ​បាន​ត្រាស់​ដឹង នឹង​បាន​ដល់ត្រើយ​គឺ​ព្រះ​និព្វាន ។

បារមី​នោះ​មាន​១០​គឺ ១-​ទានបារមី បារមី​គឺ​ការ​ឲ្យ​ទាន​, ២-​សីល​បារមី បារមី​គឺ​ការ​រក្សាសីល​, ៣-​នេ​ក្ខ​ម្ម​បារមី បារមី​គឺ​ការ​ចេញ​ចាក​ផ្ទះ​ចូល​កាន់​ផ្នួស​, ៤-​បញ្ញាបារមី បារមី​គឺ​ប្រាជ្ញា​ស្គាល់​ហេតុផល​, ៥-​វីរិយ​បារមី បារមី​គឺ​សេចក្ដី​ព្យាយាម​ ។

៦-​ខ​ន្តិ​បារមី បារមី​គឺ​សេចក្ដីអត់ធន់​, ៧-​សច្ចបារមី បារមី​គឺ​សេចក្ដី​ទៀងត្រង់​, ៨-​អធិដ្ឋានបារមី បារមី​គឺ​ការ​តាំងចិត្ត​មាំ​, ៩-​មេតា​បារមី បារមី​គឺ​ការ​រាប់អាន និង​១០-​ឧបេក្ខា​បារមី បារមី​គឺ​ការ​តាំង​ចិត្តជា​កណ្ដាល ។

ព្រះ​ពោធិសត្វ​គ្រប់​ព្រះ​អង្គ​លុះណាតែ​បាន​បំពេញ​នូវ​បារមី​ទាំង​១០​យ៉ាងនេះ​គ្រប់​ដោយ​បរិបូណ៌​ទើបបាន​ត្រាស់​ដឹង​ធម៌​ក្លាយជា​ព្រះពុទ្ធ​ពេញ​លក្ខណៈ​ក្នុង​លោក ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ