ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍ ២០ កុម្ភៈ បាន​ធ្វើ​ឱ្យ​ក្តី​សង្ឃឹម​​អ្នក​រកស៊ី ក្នុង​វិស័យ​ទេសចរណ៍​រសាត់​បាត់​ស្រមោល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ផ្តល់​ជូន​ឬ​មានការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ លើក​ដំបូង ហើយ​ចរន្ត​នៃ​ធ្វើ​ដំណើរ​កម្សាន្ត របស់​ពលរដ្ឋ​ក្នុងស្រុក​ងើបឡើង​វិញ​សន្សឹម​ៗ បាន​ធ្វើ​ឱ្យ​អ្នក​ប្រកប​មុខរបរ​ក្នុង​វិស័យ​ទេសចរណ៍​ចាប់ផ្តើម​អារម្មណ៍​ធូរស្រាល និង​ហាក់​មាន​ក្តី​សង្ឃឹម​ឡើង​វិញ ។ ប៉ុន្តែ​ក្តី​សង្ឃឹម​ដែល​កើត​មាន​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​នេះ ក៏​បាន​រសាត់​រលាយ​បាត់​ក្នុង​ផ្លូវ​អារម្មណ៍​ទៅ​វិញ…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ផ្តល់​ជូន​ឬ​មានការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ លើក​ដំបូង ហើយ​ចរន្ត​នៃ​ធ្វើ​ដំណើរ​កម្សាន្ត របស់​ពលរដ្ឋ​ក្នុងស្រុក​ងើបឡើង​វិញ​សន្សឹម​ៗ បាន​ធ្វើ​ឱ្យ​អ្នក​ប្រកប​មុខរបរ​ក្នុង​វិស័យ​ទេសចរណ៍​ចាប់ផ្តើម​អារម្មណ៍​ធូរស្រាល និង​ហាក់​មាន​ក្តី​សង្ឃឹម​ឡើង​វិញ ។ ប៉ុន្តែ​ក្តី​សង្ឃឹម​ដែល​កើត​មាន​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​នេះ ក៏​បាន​រសាត់​រលាយ​បាត់​ក្នុង​ផ្លូវ​អារម្មណ៍​ទៅ​វិញ នៅ​ពេល​ផ្ទុះ​ព្រឹត្តិការណ៍ ២០​កុម្ភៈ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជាង​៤០​នាក់​ជា​ថ្មី ។

លោក ធឿ​ន វុ​ឌ្ឍី ម​គ្គុ​ទេស ទេសចរណ៍​ប្រចាំ​តំបន់​សៀមរាប បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២១ ខែ កុម្ភៈ នេះ​ថា​៖ «​មែនទែន​ទៅ​កន្លង​មក យើង​ឃើញ​ថា​មាន​ភាព​ស្ងប់ស្ងាត់ ហើយ​យើង​មាន​សង្ឃឹម​ខ្លះ​ៗ​ឡើង​វិញ ហើយ​ប្រតិបត្តិការ​របស់​យើង​ក៏​មាន​ភ្ញៀវ​ខ្លះ​ៗ​មក​វិញ ដោយ​សង្ឃឹមថា​វា​អាច​និង​វិល​មក​រក​ស្ថានភាព​ដូច​ដើម ។ ប៉ុន្តែ​នៅ​ពេល​មាន​ព្រឹត្តិការណ៍​២០​កុម្ភៈ​នេះ បាន​ធ្វើ​ឱ្យ​ក្តី​សង្ឃឹម​របស់​យើង​បាត់​ទៅ​វិញ​ម្តងទៀត​»​។

តាម​លោក វុ​ឌ្ឍី ប្រជាពលរដ្ឋ​បាន​ស្គាល់​ជំងឺ​កូ​វី​ដ​១៩ បាន​ច្រើន​មក​ហើយ ហើយ​ពលរដ្ឋ​ចេះ​ការពារ ។ តែ​ចំពោះ​លោក​ផ្ទាល់​ការ​ព្រួយបារម្ភ​មិន​ដូច​កាលពីមុន​នោះ​ទេ ថ្វី​ត្បិត​ហាក់​អស់សង្ឃឹម តែ​យើង​នៅ​មាន​ភាគរយ​ច្រើន​ជាង​មុន​។

លោក​បន្ត​ថា​៖ « បើសិន​ករណី​ផ្ទុះ​ឡើង​ម្សិលមិញ​នេះ មួយ​ប្រាវ​ហើយ​ត្រូវ​បាន​គ្រប់គ្រង​បាន​ដូច​វគ្គ​មុន​ៗ ពួក​យើង​មិនសូវ​មានការ​ព្រួយបារម្ភ​ប៉ុន្មាន​នោះ​ទេ តែ​យើង​រង់ចាំ​មើល​មួយ​រយៈ​ទៀត បើសិនជា​ការ​គ្រប់គ្រង​នេះ​បាន​ដូច​មុន ឬ​បន្ត​មានការ​រីក​រាលដាល យើង​ប្រហែល​រក​ធ្វើ​មុខរបរ​អ្វី​ផ្សេង ដើម្បី​រស់​ក្រៅពី​ទេសចរណ៍​នេះ​»​ ។ ម​គ្គុ​ទេស​ទេសចរណ៍​ប្រចាំ​តំបន់​សៀមរាប​រូប​នេះ​លើក​ឡើង​ថា ដោយសារ​តែ​ឃើញ​ចលនា​ភ្ញៀវ​ក្នុងស្រុក​ហាក់ដូចជា​កើនឡើង បាន​ធ្វើ​ឱ្យ​អ្នករក​ស៊ីក្នុង​វិស័យ​នេះ​មួយ​ចំនួន​បាន​វិល​មក​រៀប​ចំការ​ផ្តល់​សេវាកម្ម​ឡើង​វិញ ហើយ​អ្នកខ្លះ​ទៀត​ក៏​មក​ដែរ ប៉ុន្តែ​ពួក​គាត់​ហាក់​នូវ​លិ​ប​លរ​នៅឡើយ​។

លោក ធឿ​ន​វុ​ឌ្ឍី សង្កត់ធ្ងន់​ថា​៖ «​ខ្ញុំ​គិត​ថា​អ្នក​នូវ​លិ​ប​លរ​នេះ​អាច​នឹង​ដកថយ​វិញ ហើយ​អ្នក​ដែល​បាន​បោះទុន​ឬ​បាន​ធ្វើ​ហើយ ខ្ញុំ​គិត​ថា​ពួក​គាត់​ប្រហែល​មិន​ផ្អាក​ទេ ។ តែ​មែនទែន​ទៅ​អ្នកក្លាហាន​ឬ អ្នក​ក្រាញននៀល​នឹង​អាជីវកម្ម​មួយ​នេះ នៅ​មាន​តិច​ជាក់​ស្តែ​ក្រុមហ៊ុន​ធំ​ៗ​ជាដើម អ្នកខ្លះ​បាន​បិទទ្វា​ទាំងស្រុង »​។

អ្នកស្រី ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​មាន​ប្រសាសន៍​ថា​៖ « យើង​ជា​អ្នក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នេះ យើង​ខំ​សង្ឃឹមថា​វា​នឹង​បាន​ធូរស្រាល ព្រោះ​មាន​វ៉ាក់សាំង​ចូល​មក​ស្រុក​ខ្មែរ​យើង ហើយ​បាន​ចាក់​ជូន​មន្ត្រី​និង​អ្នកធ្វើការ​បាន​បណ្តើរ​ៗ​ហើយ​។ យើង​គិត​ថា​ស្ថានភាព​និង​ធូ​ស្រាល តែ​ឥលូវ​យើង​រក​ឃើញ​ករណី​ថ្មី​ទៀត​នៅ​ស្រុក​ខ្មែរ អីចឹង​វា​ធ្វើ​ឱ្យ​យើង​មានការ​ពិបាកចិត្ត​»​។

អ្នកស្រី​បន្ត​ថា​៖ « វិស័យ​សណ្ឋាគារ​រង​ផល​ប៉ះពាល់​នៅ​តែ​អូស​បន្លាយ ហើយ​ផល​ប៉ះពាល់​យូរ​លើស​ពី​ការ​រំពឹង​ទុក​។ និយាយ​ទៅ​អ្នក​ដែល​នៅ​ក្រាញននៀល​និង​អាជីវកម្ម​មួយ​នេះ នៅ​មាន​ចំនួន​តិច​ទេ ហើយ​អ្នក​រា​ថយ​ខ្ញុំ​គិត​ថា​នៅ​មាន​ចំនួន​ច្រើន ព្រោះថា​ផល​ប៉ះពាល់​មាន​រយៈពេល​១​ឆ្នាំ ហើយ​អ្នកខ្លះ​រៀប​និង​ចង់​ចាប់ផ្តើម​ដំណើរការ ករណី​ជំងឺ​កូ​វី​ដ​១៩​នេះ​បាន​មក​ដល់ អីចឹង​អ្វី​ដែល​គាត់​ភ័យ​ខ្លាច ឬ​កា​រុញ​រា​របស់​គាត់​នៅ​បន្តស​ង្ងំ​មួយ​រយៈ​ថែម​ទៀត​»​។

ស្រប​ពេល​ផល​ប៉ះពាល់​លើ​វិស័យ​បន្ត​អូស​បន្លាយ ហើយ​ក្តី​សង្ឃឹម​ប្រែជា​អស់សង្ឃឹម តាម​ប្រធាន​សមាគម​សណ្ឋាគារ​រូប​នេះ «​ណូ​ម​ពរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​នេះ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ ពិសេស​អ្នក​ផ្តល់​សេវា​ទេសចរណ៍​ជូន​ភ្ញៀវ​ត្រូវ​គោរព​ឱ្យ​បាន​ខ្ចប់​ខ្ជួន ដើម្បី​កុំឱ្យ​ឆ្លង​រាលដាល​ចូល​សហគមន៍ អីចឹង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​នេះ ពិតជា​សំខាន់​មែនទែន បើ​យើង​ទប់ស្កាត់​បាន​កម្រិត​ខ្ពស់ ធ្វើ​ឱ្យ​បញ្ហា​កូ​វី​ដ​១៩ ថយ​ចុះ​នោះ​វា​ធ្វើ​ឱ្យ​ចរន្ត​ភ្ញៀវ​ចេញចូល​បាន នោះ​នឹង​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​យើង​រស់​វិញ​ហើយ​»​។

យោង​តាម​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ​បង្ហាញ​អ្នកមាន​វីរុស​កូ​វី​ដ​១៩ សរុប ៥៣៣ នាក់ ក្នុង​នោះ​ស្រី ១៩៩ នាក់​និង​ប្រុស ៣៣៤​នាក់ អ្នក​ឆ្លង​ថ្មី​មាន​ចំនួន ១៧ នាក់​។ តាម​ក្រសួងសុខាភិបាល​ដដែល អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប ៤៧៣ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល ៦០ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ