ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អា​មេ​រិ​កទទួល​ពាក្យ​ស្នើ​ជំនួយលើ​គម្រោងមួយចំនួនដើម្បីរម្លឹកខួបកិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​ផ្នែក​កិច្ចការ​សាធារណៈ នៃ​ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក កំពុង​ស្វែងរក​ដៃគូ​អង្គការ​នានា ឱ្យ​ចូលរួម​ដាក់​គម្រោង​ស្នើ​ជំនួយ​ជា​ថវិកា ក្នុង​ការ​ផលិត​នូវ​របាយការណ៍ ការ​សិក្សា​ស្រាវជ្រាវ ឬ​ភាពយន្ត​ឯកសារ…

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​ផ្នែក​កិច្ចការ​សាធារណៈ នៃ​ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក កំពុង​ស្វែងរក​ដៃគូ​អង្គការ​នានា ឱ្យ​ចូលរួម​ដាក់​គម្រោង​ស្នើ​ជំនួយ​ជា​ថវិកា ក្នុង​ការ​ផលិត​នូវ​របាយការណ៍ ការ​សិក្សា​ស្រាវជ្រាវ ឬ​ភាពយន្ត​ឯកសារ ដើម្បី​រំលឹក​នូវ​ខួប​លើក​ទី ៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស នា​ថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ ២០២១ ធ្វើការ​វិភាគ និង​វាយតម្លៃ​ពី​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា គិត​មក​ដល់​ពេល​នេះ ក្នុង​ការ​បំពេញ​បាន​តាម​ការ​សន្យា ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង ហើយ​ផ្តល់​អនុសាសន៍​ស្តី​ពី​ជំហាន​បន្ទាប់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​។

ជំនួយ​ជា​ថវិកា​សរុប​សម្រាប់​គម្រោង​ស្នើ​នេះ ទទួល​បាន​ក្នុង​រង្វង់​ចាប់ពី ២៥ ០០០ ដុល្លារ​ដល់ ៣០ ០០០​ដុល្លារ​អា​មេ​រិ​ក​។
ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ សូម​អញ្ជើញ​ក្រុម​អ្នកជំនាញ​ផ្តល់​ប្រឹក្សា ឬ​អង្គការ​ស្ថាប័ន​នានា សរសេរ​គម្រោង​ផ្សេង​ៗ ទាក់ទង​នឹង​ការ​សិក្សា​ស្រាវជ្រាវ និង​ចេញ​របាយការណ៍​គ្រប់​ជ្រុងជ្រោយ ឬ​ចងក្រង​ឯកសារ ដែល​វិភាគ​លើ​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា គិត​មក​ដល់​ពេល​នេះ ក្នុង​ការ​បំពេញ​បាន​តាម​ការ​សន្យា ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ឆ្នាំ ១៩៩១​។ ថ្ងៃ​កំណត់​ត្រូវ​ចេញផ្សាយ​ឯកសារ គឺ​នៅ​ចុងខែ​តុលា ដើម្បី​ឲ្យ​ត្រូវ​នឹង​ខួប​លើក​ទី ៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព នា​ថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ ២០២១​។

កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ នៅ​ថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ ២០២១ ហើយ​ជំនួយ​ដែល​អនុម័ត នឹង​ផ្តល់​ត្រឹម​ថ្ងៃ​ទី ៣០ ខែមេសា ឆ្នាំ ២០២១ ។ គម្រោង​ដែល​អនុម័ត គួរ​ត្រូវ​អនុវត្ត​បញ្ចប់ ត្រឹម​ថ្ងៃ ៣១ ខែតុលា ឆ្នាំ ២០២១៕

អត្ថបទសរសេរ ដោយ