ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គឹ​ម ហ៊ា​ង ៖ រត់​តុ​ដើម្បី​បាន​លុយ​មក​រៀន ​មិនមែន​គ្រាន់​យក​លុយទៅ​ចាយ​នោះ​ឡើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ពេល​នេះ គម្រោង​លុយ​នៃ​សារព័ត៌មាន​ «កោះសន្តិភាព» សូម​លើក​ពី​វិធី​រក​លុយ​និង​ជីវិតរបស់លោក គី​ម ហ៊ា​ង អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ​ម្នាក់​នៅ​កម្ពុជា​មក​ជម្រាប​ជូន​លោក​អ្នក ​។…

រាជធានីភ្នំពេញ ៖ នៅ​ពេល​នេះ គម្រោង​លុយ​នៃ​សារព័ត៌មាន​ «កោះសន្តិភាព» សូម​លើក​ពី​វិធី​រក​លុយ​និង​ជីវិតរបស់លោក គី​ម ហ៊ា​ង អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ​ម្នាក់​នៅ​កម្ពុជា​មក​ជម្រាប​ជូន​លោក​អ្នក ​។ បើ​និយាយ​ពី​លោក គី​ម ហ៊ា​ង អ្នករក​ទទួលទាននៅ​ក្នុង​វិស័យ​ដីធ្លី​ប្រាកដជា​ស្គាល់​គាត់ លោក​ធ្លាប់​ធ្វើ​ជា​ប្រធាន​សមាគម​វាយតម្លៃ​និង​ភា្ន​ក់​ងារ​អចលនទ្រព្យ​កម្ពុជា​ចំនួន​ពីរ​អាណត្តិ បច្ចុប្បន្ន​លោក​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Keller Williams Cambodia ផង​ដែរ ​។

មានកំណើត​នៅ​ក្រុង​បា​វិត ខេត្ត​ស្វា​រៀង កាលពី​កុមារភាព​លោក​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ​មួយ​ ។ លោក​និយាយ​ថា កុមារភាព​របស់​លោក​គឺ​នៅ​ពេល​មាន​អាយុ​១២​ឆ្នាំ មាន​ម៉ូតូ​ជិះ ហើយ​នៅ​អាយុ​ ១៣​ឆ្នាំ​លោក​ចេះ​បើករថយន្ ត​។ ប៉ុន្តែ​ស្ថានភាព​គ្រួសារ​មិន​ទៀងទាត់​ឡើយ​នៅ​ឆ្នាំ​ ១៩៩៣ នៅ​ពេល​កម្ពុជា​មានការ​បោះ​ឆ្នោត​សកល​លើក​ដំបូង ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ សកម្មភាព​សេដ្ឋកិច្ច ការ​ផ្លាស់​ប្តូរ​ទំនិញ រវាង​កម្ពុជា​និង​វៀតណាម នៅ​ច្រក​អន្តរជាតិ​បា​វិត បាន​ធ្លាក់​ចុះ ជំនួញ​ជួញដូរ​បាន​ងាក​ទៅរ​រស់​រវើក​និង​សកម្ម នៅ​ច្រក​អន្តរជាតិ​ភាគ​ខាងលិច​ប្រទេស​វិញ គឺ​ពាណិជ្ជកម្ម​កម្ពុជា​និង​ថៃ នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​ ។ នៅ​ពេល​សកម្មភាព​សេដ្ឋកិច្ច​នៅ​ច្រក​បា​វិត​ស្ងាត់ ការ​រក​ទទួល​របស់​គ្រួសារ​លោក​គឹ​ម ហ៊ា​ង ក៍បាន​ជួប​បញ្ហា​
“​នៅ​ពេល​នោះ មុខរបរ​របស់​ឪពុក​ម្តាយ​ខ្ញុំ បាន​រង​ការ​ខាតបង់ ​។ យើង​មិន​ត្រឹម​ខាតបង់​ទ្រព្យសម្បត្តិ​ដែល​មាន​ទេ ថែម​ទាំង​ត្រូវ​ជំពាក់​បំណុល​គេ​ទៀត ​។ ពី​ក្មេង​ដែល​ធ្លាប់តែ​មាន​ប្រាក់​ចាយ បើ​មក​ជា​ក្មេង គ្មាន​ប្រាក់​ចាយ ពី​ធ្លាប់​មាន​ម៉ូតូ​ជិះ​ទៅ​រៀន​បើជា​ដើរទៅ​រៀន​ ។ ជីវិត​បាន​ផ្លាស់​ប្តូរ​១៨០​ឌឺ​គ្រេ​” លោក គី​ម ហ៊ា​ង​រៀបរាប់​ឲ្យ​ដឹង​ ។

លោក​បាន​និយាយ​ថា​នៅ​ពេល​ដែល​ខ្លួន​ក្រ​ទើប​លោក​ដឹង​ច្បាស់​ពី​រស់ជាតិ​ជីវិត​ ។ ភាព​ក្រីក្រ​បាន​ធ្វើ​ឲ្យ​ជីវិត​លោក​រឹង​មាំ​ឡើង​។ លោក​គី​ម ហ៊ា​ង​ពោល​ដូច្នេះ “​ពេល​យើង​ក្រ​ទើប​យើង​ដឹង​ថា​ន​ណា​ជា​មិត្ត​ពិតប្រាកដ​របស់​យើង​។ ការ​ផ្លាស់​ប្តូរ​ជីវភាព​គ្រួសារ​ពេញទំហឹង​បែប​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​រឹង​មាំ​និង​ស្គាល់​ពី​តម្លៃ​ជីវិត​” ​។ ទោះ​ក្រ​ប៉ុន្តែ​ដោយសារ​ការ​លើកទឹកចិត្ត​ពី​អ្នក​ម្តាយ​លោក គឹ​ម ហាង ដែល​មានមុខមាត់​កូនកាត់​ចិន មិន​បោះបង់​ចោលការ​សិក្សា​នោះ​ទេ​។ ម្តាយ​របស់​លោក​បាន​ដាស់តឿន​ឲ្យ​លោក​រៀន​លុះត្រាតែ​អស់​ថ្នាក់​ ។ លោក​បាន​តស៊ូ​រៀន​ចប់​បាក់​ឌុ​ប​នៅ​ក្រុង​បា​វិត ក្នុង​ឆ្នាំ​១៩៩៧ ហើយ​បាន​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​ដដែល​នោះ​ ។ នៅ​ភ្នំពេញ​ពី​ដំបូង​លោក​ស្នាក់​នៅ​ជាមួយ​បងប្អូន បន្ទាប់​មក​លោក​ទៅ​សូម​វត្ត​អារាម​ស្នាក់​នៅ​ ។

ក្នុង​ឆ្នាំ ​១៩៩៧ លោក​ពុំ​ទាន់​មាន​លទ្ធភាព​ចូល​រៀន​មហាវិទ្យាល័យ​ភ្លាម​នៅឡើយ​ទេ ​។ កាលនោះ​លោក​បាន​ធ្វើ​ជា​អ្នក​រត់​តុ​នៅ​ភោជនីយដ្ឋាន​ពី​ម៉ោង ​៦​ល្ងាច​ដល់​ម៉ោង ​២​ទៀប​ភ្លឺ ទទួល​បាន​ប្រាក់ខែ​ ៦០​ដុល្លារ គ្រាន់​ជា​កម្រៃ​មក​ផ្គត់ផ្គង់​ការ​រៀន ​។ ក្រ​តែ​លោក​បោះបង់​ការ​សិក្សា​ហើយ​ការ​ធ្វើ​ជា​អ្នក​រត់​តុ មិនមែន​មាន​ន័យ​ថា​លោក​ដាក់​ក្តី​សង្ឃឹម ឬ​រំពឹង​លើ​ការងារ​នេះនោះ​ទេ ​។ លោក​ធ្វើការ​តែ​លោក​មានការ​សម្លឹង​ទៅ​មុខ​វែង​ឆ្ងាយ គឺ​ធ្វើការ​ដើម្បី​រៀន មិនមែន​ធ្វើការ​ដើម្បី​យ​លុយ​នោះ​ឡើយ ​។

តើ​ជីវិត​កូន​អ្នក​ខេត្តស្វាយរៀង​រូប​នេះ ឆ្លងកាត់​ការ​តស៊ូ ឆ្លងកាត់​ការងារ​អ្វី​បន្ត​ទៀត​បានជា​លោក​ក្លាយជា​អ្នក​វិនិយោគ និង​ជា​អ្នក​ដែល​លេចធ្លោ​ម្នាក់​នៅ​ក្នុង​ជំនួញ​ដីធ្លី​នៅ​កម្ពុ​ជានា​ពេល​នេះ​ ។ គម្រោង​លុយ​នឹង​លម្អិត​ព័ត៌មាន​នេះ នៅ​លើក​ក្រោយ​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ