ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ឆ​ន្នៈ​ជេរ​អគ្គ​សាវក​ទាំង​២​អង្គ

3 ឆ្នាំ មុន

កាល​ព្រះ​សាស្ដា​គង់នៅ​ក្នុង​វត្ត​ជេតពន ទ្រង់​ប្រារព្ធ​ព្រះ​ថេរៈ​ឈ្មោះ​ឆ​ន្នៈ ដោយ​ព្រះ​អង្គ​ត្រាស់​នូវ​គាថា​យ៉ាងនេះ​ថា ន ភ​ជេ បាប​កេ មិ​តេ ។​បេ​។ មាន​សេចក្តី​ថា បានឮ​មក​ថា…

កាល​ព្រះ​សាស្ដា​គង់នៅ​ក្នុង​វត្ត​ជេតពន ទ្រង់​ប្រារព្ធ​ព្រះ​ថេរៈ​ឈ្មោះ​ឆ​ន្នៈ ដោយ​ព្រះ​អង្គ​ត្រាស់​នូវ​គាថា​យ៉ាងនេះ​ថា ន ភ​ជេ បាប​កេ មិ​តេ ។​បេ​។

មាន​សេចក្តី​ថា បានឮ​មក​ថា ព្រះ​ឆ​ន្នៈ​នោះ រមែង​ជេរ​ព្រះ​អគ្គ​សាវក​ទាំង​ពីរ​អង្គ​ថា កាល​យើង​តាម​អយ្យ​បុត្រ​របស់​យើង ស្ដេច​ចេញ​ទី​បួស ក្នុង​វេលា​នោះ មិនឃើញ​នូវ​បុគ្គល​ដទៃ​ណា​សូ​ម្បី​តែ​មួយ​រូប ស្រាប់តែ​ឥឡូវនេះ ពួក​លោក​ទាំងនេះ​ដើរ​ពោល​ថា យើង​ឈ្មោះ​សារីបុត្រ យើង​ឈ្មោះ​មោគ្គល្លាន ពួក​យើង​ជា​អគ្គ​សាវក​ទៅ​វិញ វា​មិន​សម​ទាល់តែ​សោះ ។

ព្រះ​សាស្ដា​ទ្រង់​ព្រះ​សណ្ដាប់​នូវ​ដំណឹង​នោះ​អំពី​សំណាក់​នៃ​ភិក្ខុ​ទាំងឡាយ ព្រះ​អង្គ​ក៏​ត្រាស់​ឲ្យ​ហៅ​ព្រះ​ឆ​ន្ន​ត្ថេ​រម​ក ហើយ​ទ្រង់​ទូន្មាន ព្រាន​ប្រដៅ​ឆ​ន្ន​ត្ថេ​រ​នៅ​ស្ងៀម​តែ​ក្នុង​គណៈ​នោះ​បុ​ណ្ណោះ ។

ក្រោយមក​ក៏​បាន​ជេរ​ព្រះ​អគ្គ​សាវក​ទាំង​ពីរ​អង្គ​ទៀត ព្រះ​សាស្ដា ត្រាស់​ឲ្យ​ហៅ​ព្រះ​ឆ​ន្នៈ​ដែល​កំពុង​ជេរ​ព្រះ​អគ្គ​សាវក​ទាំង​ពីរ​មក​ហើយ​ព្រាន​ប្រដៅ​យ៉ាងនោះ​ដល់​ទៅ​៣​ដង​ហើយ ដាស់​តឿ​ន​ថា​ ម្នាល​ឆ​ន្នៈ អគ្គ​សាវក​ទាំង​ពីរ​អង្គ​នេះ ជា​កល្យាណមិត្ត ជា​មហាបុរស​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​អ្ន​ក អ្នក​ចូរ​សេពគប់នឹងកល្យាណមិត្ត​បែប​នេះ​ចុះ អ្នក​នឹង​បាន​រួច​ចាក​ទុក្ខ​មិនខានឡើយ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ