រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ កុម្ភៈ នេះ បានឃើញបងប្អូននាំគ្នាធ្វើដំណើរមកធ្វើតេស្តសំណាក ពិសេសគឺពលរដ្ឋជាជនជាតិចិនតែម្តង ស្ថិតនៅក្នុងមណ្ឌលសុខភាពចាក់អង្រែក្រោម តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ។

កត់សម្គាល់ឃើញថា ពលរដ្ឋជាជនជាតិចិនមានស្រីមានប្រុស នាំគ្នាជិះម៉ូតូកង់៣មក ហើយខ្លះឃើញជិះយានយន្តមកដោយខ្លួនឯង។ ស្ថិតនៅកន្លែងធ្វើតេស្តសំណាកខាងលើ គឺមានកងកម្លាំងអាជ្ញាធរសហការយាមកាមយ៉ាងតឹងរឹងបំផុត ហើយគិតត្រឹមម៉ោងជាង១០ព្រឹកថ្ងៃដដែលនេះ គឺមិនមានបាតុភាពអ្វីកើតឡើងនោះទេ ខណៈបងប្អូនទាំងអស់បានឈរតម្រង់ជួរចូលជាបន្តបន្ទាប់គ្នា ។

នៅក្នុងការចូលធ្វើតេស្តនេះ បន្ទាប់ពីយកសំណាករួច គឺត្រូវបានអនុញ្ញាតឱ្យម្នាក់ៗទាំងបងប្អូនជាជនជាតិខ្មែរនិងចិន អាចត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន ។ ក៏ប៉ុន្តែ ក្នុងករណីណាដែលការពិនិត្យត្រូវរកឃើញមានសញ្ញាវិជ្ជមានជំងឺកូវីដ-១៩នោះ គឺនឹងត្រូវចុះទៅយកដល់លំនៅឋានពួកគាត់តែម្តង ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។








ចែករំលែកព័តមាននេះ