ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​ហោច​ណាស់​ទីតាំង២៣​កន្លែង​ត្រូវ​​​បិទ​ទាំងស្រុង​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២២ នេះ ​មាន​ទីតាំង២៣​កន្លែង​ក្នុង​ខណ្ឌ​ចំនួន ៧ ក្នុង​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ទាំងស្រុង​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​»…

រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២២ នេះ ​មាន​ទីតាំង២៣​កន្លែង​ក្នុង​ខណ្ឌ​ចំនួន ៧ ក្នុង​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ទាំងស្រុង​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​» ក្នុង​នោះ​ផង​ដែរ​ក្រសួង​​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី​ចំនួន ៣៥​នាក់ ដែល​ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន ៣១​នាក់ មាន​ទាំង​ជនជាតិ​ចិន ខ្មែរ និង​កូរ៉េ ។

ក្រសួងសុខាភិបាល​ក៏​បាន​ឲ្យ​ដឹងផង​ដែរថា ទីតាំង​ទាំង ២៣ កន្លែង​ ស្ថិត​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ចំការ​មន​, បឹង​កេងកង​, ដូនពេញ​, ៧​មក​រា​, ទួល​គោក​, ជ្រោយចង្វា និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ទី​តាំង​​ដែល​ត្រូវ​បាន​បិទ ភាគច្រើន​ស្ថិត​ក្នុង​ទឹកដី​ខណ្ឌចំការមន ចំនួន ៦ ទីតាំង បន្ទាប់​មក​គឺ​ខណ្ឌ​បឹង​​កេងកង ខណ្ឌដូនពេញ និង​ខណ្ឌ ៧ មក​រា ។

ទីតាំង​ទាំង ២៣ កន្លែង​ ដែល​ស្ថិត​ក្នុង​ទឹកដី​ខណ្ឌ​ចំនួន ៧ ក្នុង​រាជធានី​ភ្នំពេញ គឺ​មាន​ទាំង​ក្លឹ​ប​កម្សាន្ត អគារ​អា​ផាត​មិន ខារ៉ាអូខេ និង​សាលារៀន ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ​ក្រសួងសុខាភិបាល​បាន​អំពាវនាវ ​និង​ក្រើនរម្លឹក​ជុំវិញ​ព្រឹត្តិការណ៍​សហ​គមន៍ ២០ កុ​ម្ភៈ សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទូ​ទាំង​ប្រទេស ជា​ពិសេស​អ្នក​រស់នៅ​ក្រុងភ្នំពេញ និង​​ខេត្តកណ្តាល ​ត្រូវ​ប្រកាន់​យក​នូវ​ការ​ប្រុង​ប្រយ័ត្ន​ខ្លួន​ជាប់​ជា​និច្ច គ្រប់គ្រង​ក្រុម​គ្រួសារ​ឲ្យ​បាន​ល្អ និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា «​តាម​ការ​រុករក​ស្រាវជ្រាវ បាន​បង្ហាញ​ថា ស្ថានភាព​នៃ​ការ​ចម្លង​​ក្នុង​សហគមន៍​ជា​ពេល​នេះ មាន​លក្ខណៈ​ធំ​ជាង និង​សាំ​ញ៉ាំជាង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ហើយ​វិធានការ​ និង​អន្តរាគមន៍​នានា​ពេល​នេះ បាន​ដាក់​ចេញ​ជា​បណ្តើរ​ៗ គឺ​អាស្រ័យ​ទៅ​តាម​ស្ថាន​ភាពនៃ​ការ​រក​ឃើញ​វត្តមាន​វីរុស​កូ​វី​ដ​-១៩ នៅ​តាម​ទីតាំង​និ​មួយ​ៗ (localized interventions) ដើម្បី​ទប់ស្កាត់​ការ​ចម្លង​បន្ត​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ធេង» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ