ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាន់ ! សម្ដេចទៀ បា.ញ់ បញ្ជា​យក​គ្រូបង្រៀន​ទាហាន​ម្នាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោយ​សង្ស័យ​ឆ្លង​កូ​វី​ដ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ បាន​ចេញ​បញ្ជា​ឲ្យ​យក​គ្រូបង្រៀន​ទាហាន​ម្នាក់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​បន្ទាន់ ក្រោយ​ពី​សង្ស័យ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។…

រាជធានី​ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ បាន​ចេញ​បញ្ជា​ឲ្យ​យក​គ្រូបង្រៀន​ទាហាន​ម្នាក់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​បន្ទាន់ ក្រោយ​ពី​សង្ស័យ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។

តាម​រយៈ​សារ​សំឡេង​របស់​សម្ដេច ទៀ បាញ់ នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា «​មាន​បញ្ហា​មួយ​ដែល​សំខាន់​ជាងគេ​បំផុត ដោយសា​រវិ​ជ្ជ​បណ្ឌិត​ម្នាក់​គាត់​បើក​គ្លីនិក ហើយ​គាត់​ព្យាបាល​អ្នក​កើត​កូ​វី​ដ​-១៩ ហ្នឹង ហើយ​ឥឡូវ​នឹង​មាន​បញ្ហា​ធំ​បំផុត​ដែល​គាត់​ទៅ​បង្រៀន​ពេទ្យ​យើង​ទាំង​កាំភ្លើង​ធំ​ផង មនុស្ស​ផង សាលា​បច្ចេកទេស​ផង ពេទ្យ​ទៅ​រៀន ទាំង​ប៉ុន្មាន ត្រូវ​ដាក់​ច​ត្តា​ឡី​ស័ក​ទាំងអស់ មុន​បង្អស់​យក​វិ​ជ្ជ​បណ្ឌិត​ដែល​បង្រៀន​យក​មក​ឃុំ ត្រួតពិនិត្យ​យក​សំណាក់​ទៅ​ពិនិត្យ​ភ្លាម​ៗ» ។

សម្ដេច​បន្ដ​ថា «​ប្រសិនបើ​គាត់​ឆ្លង​មែនទែន​យើង​កុន​ហើយ វិ​ជ្ជ​បណ្ឌិត​របស់​យើង​ទាំងអស់ គឺ​ឥឡូវ​ផ្អាក​ទាំងអស់​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ នៅ​កន្លែង​កាំភ្លើង​ធំ​នៅ​វិទ្យាស្ថាន​តេ​ជោ នៅ​កន្លែង​មួយ​ចំនួន​ទៀត​ទាំងអស់​នឹង គឺ​យក​ដាក់​ច​ត្តា​ឡី​ស័ក​ទាំងអស់​» ។

សម្ដេច​បន្ដ​ថា ការងារ​បន្ទាន់​ត្រូវ​យក​វិ​ជ្ជ​បណ្ឌិត​ម្នាក់​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​មុន​សិន ដើម្បី​មាន​វិធានការ​បន្ដ​ទៀត ហើយ​ត្រូវធ្វើ​យ៉ាង​ត្រឹមត្រូវ​បំផុត ។ សម្ដេច​ថា ត្រូវ​ផ្អាក​ទាំងអស់​កន្លែង​ដែល​វិ​ជ្ជ​បណ្ឌិត​ទៅ​បង្រៀន ដោយឡែក​កន្លែង​ផ្សេង​ៗ​ទៀត មិន​ជាប់​ពាក់ព័ន្ធ​ត្រូវ​ដំណើរការ​ជា​ធម្មតា ។

សូម​រំលឹក​ថា គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​៥៦៨​នាក់ ក្នុង​នោះ អ្នកជា​សះស្បើយ ចំនួន​៤៧៥​នាក់ និង​អ្នកជំងឺ ចំនួន​៩៣​នាក់ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ។

ព្រឹត្តិការណ៍​២០ កុម្ភៈ ត្រូវ​បាន​ក្រសួង​រក​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់​ក្នុង​នោះ​ជនជាតិ​ចិន មាន​អត្រា​រក​ឃើញ​ច្រើន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ