រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀប នឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ខែកុម្ភៈ ឆ្នាំ ២០២១នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៧០ រៀល, ១អឺរ៉ូ ទិញចូល ៤៩៣៤ រៀល លក់ចេញ ៤៩៨៤ រៀល ខណៈ ១ដុល្លារអូស្ត្រាលី ទិញចូល ៣២១០ រៀល លក់ចេញ ៣២៤២ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៧ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៨៥៩ រៀល លក់ចេញ ៣៨៩៨ រៀល ខណៈដែល ១០០វុនកូរ៉េ ទិញចូល ៣៦៨ រៀល និងលក់ចេញ ៣៧២ រៀល ។

ជាមួយគ្នានេះដែរហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ដុល្លារសាំង ហ្គាពួរ ទិញចូល ៣០៧៦ រៀល លក់ចេញ ៣១០៧ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៦ រៀល លក់ចេញ ១៣៧ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕
ចែករំលែកព័តមាននេះ