ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ផ្អាក​ដំណើរការ​សាលារៀន​៥​ទីតាំង នៅ​ខេត្តកណ្តាល និង​ភ្នំពេញ​ជា​បណ្ដោះអាសន្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជា​នី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​បិទ​ផ្អាក​សាលារៀន​ចំនួន​៥​កន្លែង ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចូល​ដល់​សហគមន៍ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ…

រាជា​នី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​បិទ​ផ្អាក​សាលារៀន​ចំនួន​៥​កន្លែង ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចូល​ដល់​សហគមន៍ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន អនុ​វិទ្យាល័យ​ឫស្សី​ជ្រោយ , សាលា​បឋម​សិក្សា ហ៊ុន សែន ឫស្សី​ជ្រោយ ស្រុក​ស្អាង ,​អនុ​វិទ្យាល័យ​ឫស្សីស្រុក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ,​សាលា​បឋម​សិក្សា​កូ​លាប​ទី​១ និង​សាលារៀន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង សាខា​ចាក់​អង្រែ រាជធានី​ភ្នំពេញ ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ ។

ក្រសួង​បញ្ជាក់​ថា​« ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចូល​ក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ផ្អាក​ដំណើរការ​អនុ​វិទ្យាល័យ​ឫស្សី​ជ្រោយ សាលា​បឋម​សិក្សា ហ៊ុន សែន ឫស្សី​ជ្រោយ ស្រុក​ស្អាង អនុ​វិទ្យាល័យ​ឫស្សីស្រុក ស្រុក​កៀនស្វាយ ខេត្តកណ្តាល សាលា​បឋម​សិក្សា​កូ​លាប​ទី​១ និង​សាលារៀន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង សាខា​ចាក់​អ​ង្រៃ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ។ គ្រឹះស្ថានសិក្សា​នេះ ត្រូវ​បន្ត​ដំណើរការ​បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​»​។

ក្រសួង​ក៏​បាន​ស្នើ​ឲ្យ​បុគ្គលិក​អប់រំ មាតាបិតា អ្នក​អាណាព្យាបាល និង​សិស្សានុសិស្ស​ពាក់ព័ន្ធ​នឹង​គ្រឹះស្ថានសិក្សា​ខាងលើ សូម​បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន និង​ក្នុង​ករណី​មានការ​សង្ស័យ សូម​ទំនាក់ទំនង​ទៅ​សេវា​សុខាភិបាល ។

ក្រសួង​ក៏​លើក​ឡើង​ថា សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ មាតាបិតា អ្នក​អាណាព្យាបាល សិស្សានុសិស្ស​គ្រប់​រូប​ចូលរួម សហការ​អនុវត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ