រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បានបន្តរកឃើញអ្នកឆ្លងជំងែកូវីដ១៩ថ្មី ចំនួន៣៥នាក់ ភាគច្រើនជាជនជាតិចិន ខណៈព្យាបាលជាសះស្បើយចំនួន២នាក់ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៥នាក់ និងមានអ្នកជាសះស្បើយចំនួន ២នាក់ ។

អ្នកឆ្លងកូវីដ១៩មានអ្នកដំណើរចូលមកកម្ពុជា៤នាក់ មិនពាក់ព័ន្ធនឹងពលករខ្មែរមកពីថៃ ។ អ្នកឆ្លងពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០ កុម្ភៈ ចំនួន៣១នាក់ ភាគច្រើនជនជាតិចិន និងខ្មែរ ។ ចំណែកអ្នកព្យាបាលជាសះស្បើយ២នាក់ អ្នកដំណើរមិនពាក់ព័ន្ធនឹងពលករចូលមកពីប្រទេសថៃនោះទេ ។

សូមជម្រាបថា ចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាសរុប ៥៦៨នាក់ និងចំនួនអ្នកជាសះស្បើយ ៤៧៥នាក់ ហើយអ្នកកំពុងសម្រាកព្យាបាល ៩៣នាក់ ៕



ចែករំលែកព័តមាននេះ