ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ហាង​​«​ឡូ​ហ្ស៊ិ​ក​២» ក្រោយ​​​រក​ឃើញ​​ប្តី​ស្ត្រី​បម្រើ​ការងារ​ទី​នោះ​មាន​ផ្ទុក​កូ​វី​ដ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សមត្ថកិច្ច និង​អាជ្ញាធរ​ក្រុង​តា​ខ្មៅ បាន​ចុះ​បិទ​ទីតាំង​ហាង​ផឹកស៊ី និង​ខារ៉ាអូខេ​យីហោ «​ឡូ​ហ្ស៊ិ​ក​២» នៅ​តាម​បណ្តោយ​ផ្លូវ​២១០ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​-​ក្រុង​តា​ខ្មៅ…

ខេត្តកណ្តាល ៖ សមត្ថកិច្ច និង​អាជ្ញាធរ​ក្រុង​តា​ខ្មៅ បាន​ចុះ​បិទ​ទីតាំង​ហាង​ផឹកស៊ី និង​ខារ៉ាអូខេ​យីហោ «​ឡូ​ហ្ស៊ិ​ក​២» នៅ​តាម​បណ្តោយ​ផ្លូវ​២១០ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​-​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ បន្ទាប់​ពី​រក​ឃើញ​ថា បុរស​ជា​ប្តី​របស់​ស្ត្រី​បម្រើ​ការងារ​នៅ​ទីនោះ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ការ​ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ «​ឡូ​ហ្ស៊ិ​ច​» នេះ ធ្វើ​ឡើង បន្ទាប់​ពី​រក​ឃើញ​បុរស​ម្នាក់​អាយុ​៣៩​ឆ្នាំ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ក្លឹ​ប N8 មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ។ ហើយ​បុរស​រូប​នេះ ក៏​មាន​ប្រពន្ធ​នៅ​បម្រើ​ការងារ​ក្នុង​ហាង​ផឹកស៊ី និង​ខារ៉ាអូខេ​យីហោ «​ឡូ​ហ្ស៊ិ​ក​២»​នោះ​ទៀត ទើប​សមត្ថកិច្ច និង​អាជ្ញាធរ សម្រេច​ចុះ​បិទ​ទីតាំង​នេះ ជា​បណ្តោះអាសន្ន​តែ​ម្តង ដើម្បី​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​យក​សំណាក និង​នាំ​ពួក​គាត់​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ។

ចំពោះ​ស្ត្រី​ខាងលើ ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ហើយ ។ ដោយឡែក​ទីតាំង​ផ្ទះ​ជួល​របស់​ប្តី​ប្រពន្ធ​ខាងលើ​នេះ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ និង​ទីតាំង​ផ្ទះ​នៅ​ស្រុក​កៀនស្វាយ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បិទ​ជា​បណ្តោះអាសន្ន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ