ពុទ្ធសាសនិកទូទាំងសកលពុទ្ធសាសនមណ្ឌលគួរអនុវត្តចំពោះវត្តអារាមដូចការកសាងនានាក្នុងទីអារាមត្រូវកសាងឱ្យទៅជាសមិទ្ធិត្រឹមត្រូវតាមរចនាបថព្រះពុទ្ធសាសនាដូចជា៖
កសាង ព្រះវិហារ ឬឧបោសថាគារ, កុដិព្រះសង្ឃស្នាក់នៅ និងអន្តេវាសិកដ្ឋាន, ឧបដ្ឋានសាលា ឬសាលាឆាន់ ឬក៏សាលាបុណ្យ, ផ្ទះបាយគឺទីកន្លែង ឬរោងសម្រាប់ចម្អិនចង្ហាន់, សាលាធម្មសភា និងធម្មបណ្ណាល័យ ឬបណ្ណាល័យសិក្សាទូទៅ, វច្ចកុដិគឺបង្គន់អនាម័យ និងបន្ទប់ទឹកអនាម័យ, ស្រះទឹក សួនផ្កាលម្អ សួនដាំបន្លែធម្មជាតិ, ដាំដើមឈើគ្រប់ប្រភេទដែលផ្តល់ម្លប់និងជាលម្អវត្តអារាម ថែរក្សា អភិរក្សដើមឈើ ឬព្រៃឈើ, សាងរូបសំណាកវីរជន វីរសមណៈ ឬរូបសំណាកបុព្វការី ឬបព្វជិតជាព្រឹទ្ធាចារ្យជាដើម ។
កសាងសាលារៀនសម្រាប់ព្រះសង្ឃគឺ កសាងសាលាពុទ្ធិកបឋមសិក្សា ឬពុទ្ធិកមធ្យមសិក្សា សាលាធម្មវិន័យ ។ កសាងសាលារៀនសម្រាប់សិស្សចំណេះដឹងទូទៅ និងកសាងផ្លូវថ្នល់ជាដើម ។
តាមទ្រឹស្តីព្រះពុទ្ធសាសនា ការកសាងក្នុងរចនាបថបែបនេះឈ្មោះថាជាអ្នកបានទទួលអានិសង្សច្រើនគឺផលបុណ្យកើតមានទាំងយប់ទាំងថ្ងៃ សុខចម្រើនទាំងក្នុងលោកនេះរហូតដល់បរលោក ៕ សាន សារិន
ចែករំលែកព័តមាននេះ